បច្ចេកវិទ្យា

ការលក់រថយន្ត របស់ក្រុមហ៊ុន រថយន្តយក្សអាមេរិក Tesla ធ្លាក់ចុះជិតពាក់កណ្តាលនៅអឺរ៉ុប

AFP

ប៉ារីស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ការលក់រថយន្ត Tesla បានធ្លាក់ចុះនៅសហភាពអឺរ៉ុបក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ បន្ទាប់ពីតួលេខឧស្សាហកម្ម រថយន្តបានបង្ហាញជាផ្លូវការ កាលពីថ្ងៃអង្គារ ខណៈនយោបាយរបស់មហាសេដ្ឋីបច្ចេកវិទ្យាលយក្ស លោក Elon Musk និងម៉ូដែលវ័យចំណាស់អាច នឹងបង្វែរអតិថិជនចេញឆ្ងាយ ។

នេះបើយោងតាម សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប បាននិយាយថា ការចុះឈ្មោះថ្មីរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៤៩ ភាគរយដល់ ១៩,០៤៦ កាលខែមករា និងខែកុម្ភៈ បើធៀបនឹងរយៈពេលពីរខែដូចគ្នា កាលពីឆ្នាំមុន ។ ការធ្លាក់ចុះនេះបានកើតឡើង បើទោះបីជាមានការកើនឡើង ២៨.៤ ភាគរយនៃការលក់រថយន្តអគ្គិសនីរួមក្នុងសហភាពអឺរ៉ុបក្នុងរយៈពេល២ ខែដូចគ្នាដល់ ២៥៥,៤៨៩ គ្រឿង សម្រាប់ចំណែកទីផ្សារសហភាពអឺរ៉ុបចំនួន ១៥.២ ភាគរយ ។

ម៉ូដែលចាស់ៗ របស់ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីរថយន្តចិន និងអឺរ៉ុបថ្មីៗ។ ប៉ុន្តែរូបភាពម៉ាកយីហោនេះ ក៏បានវាយលុកនៅអឺរ៉ុប  ខណៈលោក Musk បានគាំទ្រគណបក្ស ស្តាំនិយមជ្រុលនៅប្រទេសអាល្លឺម៉ង់ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី លោក Donald Trump ដែលទំនាក់ទំនង របស់លោកជាមួយ EU មានភាពតានតឹង។

ក្រុមហ៊ុនលក់ Tesla ជាច្រើននៅជុំវិញអាមេរិក ត្រូវបានបំផ្លិចបំផ្លាញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនបានធ្លាក់ចុះ ក្នុងរយៈពេលមួយខែកន្លងមកនេះ។ វាក៏មានឧប្បត្តិហេតុ ជាច្រើនដែលផ្តោត លើក្រុមហ៊ុន Teslas នៅប្រទេសអាល្លឺម៉ង់ ជាទីផ្សាររថយន្តដ៏ធំបំផុត របស់អឺរ៉ុបក្នុងប៉ុន្មានខែថ្មីៗនេះ ដោយយ៉ាងហោចណាស់រថយន្តចំនួន 8 គ្រឿង បានឆាបឆេះចាប់តាំងពីដើមឆ្នាំមក។

លោក Matthieu Noel អ្នកវិភាគនៅក្រុមហ៊ុន ប្រឹក្សាសកលលោក Roland Berger បានប្រាប់ AFP ថា មនុស្សជាច្រើន មិនយល់ស្របនឹងទស្សនៈ របស់លោក Musk ។ ប៉ុន្តែលោកបានបន្ថែមថា វានៅតែពិបាកក្នុងការនិយាយនៅដំណាក់កាលនេះថាតើ “វាមានផលប៉ះពាល់ពិតប្រាកដលើម៉ាក ឬប្រសិនបើវាជាបណ្តោះអាសន្ន ។

លោក Musk បានបង្កឲ្យមានកំហឹងនៅប្រទេសអាឡឺម៉ង់ បន្ទាប់ពីលោកបានបញ្ចេញសំឡេងគាំទ្រ គណបក្សជម្មើសជំនួសសម្រាប់អាល្លឺម៉ង់ (AfD) ក្នុងការបោះឆ្នោតសកលនាពេលថ្មីៗនេះ។ ការលក់ Tesla បានធ្លាក់ចុះ ៧៦ ភាគរយនៅប្រទេសអាល្លឺម៉ង់កាលខែកុម្ភៈ បន្ទាប់ពីបានធ្លាក់ចុះជិត ៦០ ភាគរយនៅខែមុន ។

ការលក់រថយន្តអគ្គិសនី នៅប្រទេសអាឡឺម៉ង់បានរងទុក្ខកាលពីឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលបានដកកម្មវិធីឧបត្ថម្ភធន ការធ្លាក់ចុះថ្មីៗនេះរបស់ក្រុមហ៊ុន Tesla ផ្ទុយនឹងការស្ទុះងើបឡើងវិញ ក្នុងវិស័យទូលំទូលាយ។ ក្រុមហ៊ុនរថយន្តរបស់ Musk គឺជាអ្នកត្រួសត្រាយផ្លូវក្នុងអាជីវកម្មរថយន្តអគ្គិសនី ប៉ុន្តែលោក Noel បាននិយាយថា ការផ្តល់ជូនវ័យចំណាស់ របស់ក្រុមហ៊ុន Tesla ក៏អាចពន្យល់ពីការលក់ធ្លាក់ចុះនៅអឺរ៉ុបផងដែរ៕

Most Popular

To Top