ខេត្តកណ្តាល៖ ក្រុមបាល់ទាត់វិទ្យាល័យហ៊ុន សែន សេរីភាព និងក្រុមបាល់ទាត់វិទ្យាល័យហ៊ុន សែន កោះធំបានដឹកដៃគ្នាឡើងវគ្គកណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីទំាង ២ ក្រុមយកឈ្នះលើគូរៀងៗខ្លួននៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅទីលានបាល់ទាត់ខេត្ត ការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ចំពោះវិញ្ញាសាកីឡាបាល់ទាត់៖ ពូល B ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សេរីភាព បានយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ២ ខណៈក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន កោះធំ បានយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ពាមរាំង ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ០។ ដូច្នេះក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរ័ន្មទី៧ និងក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ពាមរាំងធ្លាក់ចេញពីការប្រកួត។

សម្រាប់ការប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សេរីភាព ប៉ះជាមួយក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ខណៈក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន កោះធំប្រកួតនឹងក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែងនៅទីលានបាល់ទាត់ខេត្ត។

ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមនៃប្រភេទកីឡាទាំង ៥ នេះតំណាងខេត្តចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។


លោកបានបន្តថា ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕
ដោយ៖ លី ភីលីព
