កីឡា

ក្រុមបាល់ទាត់វិទ្យាល័យ សេរីភាព ប៉ះវិទ្យាល័យ ហ៊ុន សែន កោះធំនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ២០២៥

ខេត្តកណ្តាល៖ ក្រុមបាល់ទាត់វិទ្យាល័យហ៊ុន សែន សេរីភាព និងក្រុមបាល់ទាត់វិទ្យាល័យហ៊ុន សែន កោះធំបានដឹកដៃគ្នាផ្តាច់ព្រ័ត្របន្ទាប់ពីទំាង២ ក្រុមយកឈ្នះលើគូរៀងៗខ្លួននៅវគ្គកណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៤-២០២៥ នៅទីលានបាល់ទាត់ខេត្ត ការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ការប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន សេរីភាព បានយកឈ្នះលើក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ក្នុងលទ្ធផលបច្ចេកទេស ៤ ទល់នឹង ២ ខណៈក្រុមបាល់ទាត់វិទ្យាល័យ ហ៊ុន សែន កោះធំបានយកឈ្នះលើក្រុមបាល់ទាត់វិទ្យាល័យ ព្រែកស្លែង ក្នុងលទ្ធផលបច្ចេកទេស ១២ ទល់នឹង ០ នៅទីលានបាល់ទាត់ខេត្ត។

រីវិញ្ញាសាអត្តពលកម្ម សម្រាប់វិញ្ញាសារត់ចម្ងាយបុរស៖មេដាយមាស បានទៅលើកីឡាករ សាក់ វិសា វិទ្យាល័យ ហ៊ុន សែន អូរកុង មេដាយប្រាក់ បានទៅលើកីឡាករ រ៉ន ដានីន វិទ្យាល័យ ជា ស៊ីមព្រែកអញ្ចាញ និងមេដាយបសំរិទ្ធ បានទៅលើកីឡាករ ម៉ុន គីសា វិទ្យាល័យ ជ័យវរ្ម័នទី៧
វិញ្ញាសារត់ចម្ងាយនារី៖មេដាយមាស បានទៅលើកីឡាការិនី ហៀង លក្ខិណា វិទ្យាល័យ ជា ស៊ីមព្រែកអញ្ចាញ
មេដាយប្រាក់ បានទៅលើកីឡាការិនី ហួន សៅនី វិទ្យាល័យ ហ៊ុន សែន អូរកុង និងមេដាយសំរិទ្ធកីឡាការិនី គឹម ចាន់ម៉ាណែត អនុវិទ្យាល័យ ខ្ពបវែង។

ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមនៃប្រភេទកីឡាទាំង ៥ នេះតំណាងខេត្តចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។

លោកបានបន្តថា ការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ៕

ដោយ៖ លី ភីលីព

Most Popular

To Top