កីឡា

លោក តឹក ប៊ុនវី ក្លាយប្រធានសហព័ន្ធ កីឡាកាយវប្បកម្មកម្ពុជា អាណត្តិថ្មីឆ្នាំ ២០២០-២០២៤

ភ្នំពេញ៖ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៣ ឆ្នាំ២០១៦-២០២០ និងបោះឆ្នោតបន្តអាណត្តិទី៣ ឆ្នាំ២០២០-២០២៤ ដោយមានការអញ្ជើញចូលរួម ពីលោកបឹង គឹមតោ អនុប្រធានស្តីទីនៃនាយកដ្ឋានអប់រំកាយ និងកីឡាតំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។

ក្នុងឳកាសនោះសមាជិកប្រតិបត្តិចាស់ និងអ្នកតំណាងក្លិបកាយវប្បកម្ម និងលំហាត់ប្រាណនៅទូទាំងប្រទេសកម្ពុជា ដែលសមាជិករបស់សហព័ន្ធ បានធ្វើការបោះឆ្នោតឲ្យលោក តឹក ប៊ុនវី ជាប្រធានកាយវប្បកម្មកម្ពុជាអាណត្តិទី៣ ឆ្នាំ២០២០-២០២៤ និងសមាជិកថ្មីចំនួន១១រូប ដើម្បីបន្តអភិឌ្ឍនកាយវប្បកម្ម និងលំហាត់ប្រាណឲ្យកាន់តែមានសក្តានុភាព លើឆាកអន្តរជាតិ។

លោក តឹក ប៊ុនវី ប្រធាន លោក ចាប វ៉ាន់ អនុប្រធាន លោក សុខ វណ្ណៈ អគ្គលេខាធិការ  លោក ណុំ សុបិន្ត អគ្គលេខាធិការរង លោក ហេង សារ៉ាត អគ្គហិរញ្ញឹក លោក ធិ ប៊ុនធី អគ្គហិរញ្ញឹក លោក សំបូរ ណាន គ្រូបង្វឹក លោក អ៊ុន បូរ៉ាត គ្រូជំនួយ លោក នុត សុផល ជាចៅក្រម លោក ឈុន ឌីរតនា លោក ហ៊ុន សុភី ជាសមាជិក។

នាពេលបច្ចុប្បន្ននេះ កីឡាកាយវប្បកម្មកម្ពុជា ទទួលបានពេញនិយម និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរ ព្រមទំាងបណ្តាប្រទេសនានាលើភពលោក បន្ទាប់កីឡាករកាយវប្បកម្មកម្ពុជាចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាកាយវប្បកម្មកម្រិតតំបន់ ទ្វីប និងពិភពលោក។ សម្រាប់ការប្រកួតជើងឯកអាស៊ីអគ្នេយ៍សរុប១០គ្រឿងក្នុងនោះ មេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងការប្រកួតជើងឯកពិភពលោកសរុប៤គ្រឿងក្នុងនោះ មេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕

ដោយ៖លី ភីលីព

Most Popular

To Top