យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងរៀបចំឯកសារ ក្នុងការសុំចរចាទិញយកកីឡាករ Dilane Bakwa ក្នុងតម្លៃខ្លួនមួយថ្លៃគួរសម ។
ប្រភពដដែលបានសរសេរទៀតថាកីឡាករឆ្នើមរបស់ក្លឹប Strasbourg រូបនេះកំពុងលេងក្នុងតំបន់ ខ្សែប្រយុទ្ធស្លាបហើយតាមកុងត្រា ដែលគាត់នៅសេសសល់ពេលនះគឺ តម្លៃខ្លួនរបស់គាត់ នឹងអាចមានទៅដល់៣០លានអឺរ៉ូ។
Chlesea នឹងបន្តតាមដានហើយ ធ្វើការ ជាមួយនឹងក្លឹបដើមរបស់កីឡាករ ដើម្បីធ្វើយ់ាងណារក្សាជំហរបស់ខ្លួន ក្នុងការចរចានាំយកកីឡាករវ័យ ២២ឆ្នាំរូបនេះ មកចូលរួមក្លឹបឲ្យបាននៅរដូវក្តៅ។
គួរឲ្យដឹងដែរកុងត្រារបស់ Bakwa នឹងអូសបន្លាយដល់ឆ្នាំ២០២៧ ខណៈដែលរដូវកាលនេះបង្ហាញ ខ្លួនបាន២៥ដងរកបាន៨គ្រាប់និង៨ដង ជួយមិត្តរួមក្រុមរកបានគ្រាប់បាល់៕
ប្រែសម្រួល៖ស៊ុនលី
