The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan បានសម្រេចចិត្តហើយថា នឹងត្រៀមកុងត្រា ដើម្បីទិញកីឡាករ Kyle Walkerដាច់ពីអង់គ្លេសតែម្តង ក្នុងតម្លៃប្រមាណត្រឹមតែ ៥លានអឺរ៉ូប៉ុណ្ណោះ ។
ប្រភពដដែលបានឲ្យដឹងថាដូច្នេះ Walker នឹងស្ថិតនៅជាផ្នែកមួយ នៃផែនការរបស់ក្លឹបសម្រាប់ត្រៀម រដូវកាលក្រោយដដែល ខណៈដែលក្លឹប Man City ក៏នឹងត្រូវចាប់ផ្តើមស្វែងរកកីឡាករថ្មី ដើម្បីមកជំនួសតំណែងនេះផងដែរ។
គួរឲ្យដឹងដែរថា AC Milan ជាមួយគ្នានេះក៏នឹងចាប់ផ្តើមទទួល យកសំណើរទាំងឡាយណា ដែលចាប់អារម្មណ៍ជាមួយនឹងកីឡាករ ខ្សែការពារ និងជាប្រធានក្រុមរបស់ក្លឹបគឺកីឡាករ Theo Hernandez ផងដែរដែលបច្ចុប្បន្នកុងត្រារបស់គាត់នៅសល់ត្រឹមឆ្នាំ២០២៦ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
