The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងត្រៀមខ្លួន ក្នុងការពិភាក្សាគ្នា ដើម្បីពិចារណាក្នុងការចុះហត្ថលេខា ទិញយកកីឡាករ Antoine Semenyo ពីក្លឹប Bournemouth នៅរដូវក្តៅនេះ។
កីឡាករវ័យ២៥ឆ្នាំរូបនេះក៏កំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើនរបស់អង់គ្លេសផងដែរដូចជា Liverpool និង Spurs ផងប៉ុន្តែជឿជាក់ថា Bournemouth នឹងមិនលក់កីឡាកររូបនេះ ក្រោមតម្លៃខ្លួន៧០លានផោននោះទេ។
គួរឲ្យដឹងដែរថា Semenyo ទើបតែបានចូលរួម ជាមួយនឹងក្លឹប Bournemouth នេះប្រមាណជាជាង២ឆ្នាំ ចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែកីឡាករបាន ធ្វើឲ្យទំរង់លេង របស់ខ្លួនកាន់តែល្អឡើង និងក្លាយជាកីឡាករ ឆ្នើមបំផុតរបស់ក្រុម រហូតមកទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
