ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ការិយាល័យ អប់រំកាយ និង កីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បានប្រកាសបើកការ ប្រកួតកីឡាមហាជន ជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥ នៅតាមទីលានរបស់ខេត្តកណ្តាលតែម្តង ដោយមានការអញ្ជើញ ពីសំណាក់លោក លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡាចូលរួម កម្មពិធីប្រជុំបច្ចេកទេស និងចាប់ឆ្នោតចែកពូលតាមប្រភេទកីឡាទំាង ៣ នៅការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យ អប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ ហើយក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡាទូទាំងប្រទេសឆ្នាំ២០២៥ នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះរួមមានកីឡា ចំនួន៣ ប្រភេទរួមមានបាល់ទាត់ បាល់បោះ និងបាល់ទះ ។

ប្រភេទបាល់ទាត់មាន ១០ ក្រុមរួមមានក្រុមបាល់ទាត់ SCV FC ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ព្រះនរាយ៍ FC ក្រុមបាល់ទាត់ បក្សីក្រហម ក្រុមបាល់ទាត់ ៩៩៩ យវក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ យុវជន វត្តសិរីបន្ទាយដែក ក្រុមបាល់ទាត់ យុជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់ទាត់ យុវជន លើកដែក និងក្រុមបាល់ទាត់ តាខ្មៅស្រុកយើង ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល។

រីឯប្រភេទកីឡាបាល់បោះ មាន ១២ ក្រុមក្នុងនោះក្រមកីឡាករមាន ៦ ក្រុម និងក្រុមកីឡាការិនីមាន ៦ ក្រុម គឺក្រុមបាល់បោះនារី មអយកខេត្តកណ្តាល ក្រុមបាល់បោះនារី វិទ្យាល័យហ៊ុន សែន សេរីភាព ក្រុមបាល់បោះនារី សមាគមខេត្តកណ្តាល ក្រុមបាល់បោះនារី យុវនារី ស្រុកកៀនស្វាយ ក្រុមបាល់បោះនារី យុវនារី ស្រុកកណ្តាលស្ទឹង និងក្រុមបាល់បោះនារី ហេបភី ច័ន្ទតារ៉ា ។ ក្រុមកីឡាករមាន៦ក្រុម ដូចជាក្រុមបាល់បោះ យុវជន ខេត្តកណ្តាល ក្រុមបាល់បោះ ដឹ លីជែន ក្រុមបាល់បោះ សេអ៊ូល ក្រុមបាល់បោះ យុវជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់បោះ រុកគី និងក្រុមបាល់បោះ យុវជនស្រុកស្អាង ដែលប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ។

ចំណែកប្រភេទ កីឡាបាល់ទះ មាន ៩ ក្រុមក្នុងនោះក្រមកីឡាករមាន ៤ ក្រុម និងក្រុមកីឡាការិនីមាន ៥ ក្រុមរួមមាន ក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ក្រុមកីឡាបាល់ទះនារី វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះនារី វិទ្យាល័យ ហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះនារី នារីសម័យថ្មី ក្រុមកីឡាបាល់ទះនារី និងក្រុមកីឡាបាល់ទះនារី ហេបភី ច័ន្ទតារ៉ា ។ ប្រភេទកីឡាបាល់ទះបុរស គឺក្រុមកីឡាបាល់ទះ វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះ វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះ យុវជន បក្សីឆ្លងដែន និងក្រុមកីឡាបាល់ទះ នគរបាលខេត្តកណ្តាល ដែលប្រព្រឹត្តទៅនៅទីលានបាល់ទះ នគរបាលខេត្តកណ្តាល៕
ដោយ៖លី ភីលីព

