កីឡា

កីឡាករវៀតណាម ៣ នាក់ ចូលរួមជាមួយក្រុម ASEAN All-Stars សម្រាប់ការប្រកួត នឹងក្រុម Manchester United នៅម៉ាឡេស៊ី

វៀតណាម ៖ សហព័ន្ធកីឡាបាល់ទាត់ វៀតណាម បានប្រកាស កាលពីថ្ងៃពុធថា កីឡាករ ៣ នាក់ នៃក្រុមបាល់ទាត់ ជម្រើសជាតិ វៀតណាម ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ អាស៊ានជ្រើសរើស ជាផ្លូវការស្ថិតក្នុងក្រុម ASEAN All-Stars ដែលនឹងមានការប្រកួតមិត្តភាព ជាមួយក្រុម Manchester United នៅខែក្រោយនៅប្រទេសម៉ាឡេស៊ី ។

កីឡាករវៀតណាម ៣ នាក់រួមមានកីឡាករ Nguyen Hoang Duc (ក្លឹប Phu Dong Ninh Binh) កីឡាករ Nguyen Quang Hai (Hanoi Police FC) និងកីឡាករ Do Duy Manh (Hanoi FC)។ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែឧសភា នៅកីឡដ្ឋាន Bukit Jalil ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ជាការប្រកួត Maybank Challenge Cup និងមានបំណង រៃអង្គាសថវិកាសម្រាប់ Al-Sultan Abdullah (YASA) ជាអង្គការសប្បុរសធម៌ ដ៏មានកិត្យានុភាព នៅប្រទេសម៉ាឡេស៊ី ។

ក្រុម ASEAN All-Stars នឹងបង្ហាញកីឡាករកំពូលៗ ដែលត្រូវបានជ្រើសរើសពីសមាគមសមាជិក AFF ទាំង ១២ ដោយឆ្លុះបញ្ចាំងពីភាពចម្រុះ និងកម្លាំងរួម នៃបាល់ទាត់អាស៊ីអាគ្នេយ៍ ។ មុននេះ លោក Kim Sang-sik គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម ត្រូវបានជ្រើសរើសឲ្យកាន់តំណែងជាក្រុមនេះ។

ភាពជាអ្នកដឹកនាំ របស់លោក Kim ត្រូវបានបង្កើតឡើងនៅលើសុចរិតភាព វិន័យ និងចក្ខុវិស័យ បន្ទាប់ពីដឹកនាំ ប្រទេសវៀតណាមទៅកាន់យុទ្ធនាការដែលមិនធ្លាប់ចាញ់ និងពានរង្វាន់ជើងឯកក្នុងព្រឹត្តិការណ៍ ASEAN Mitsubishi Electric Cup 2024 ការតែងតាំងរបស់លោកឲ្យដឹកនាំក្រុម ASEAN All-Stars ជាច្បាស់លាស់នៃឧត្តមភាពរបស់លោក និងការជឿជាក់យ៉ាងជ្រាលជ្រៅ ដែលគាត់ទទួលបាននៅ ទូទាំងសហគមន៍បាល់ទាត់។

លោក Kim បាននិយាយថា វាជាកិត្តិយសមួយ ដែលបានដឹកនាំកីឡាករឆ្នើមៗ មកពីទូទាំងតំបន់អាស៊ាន ក្នុងការប្រកួត ដ៏ធំនេះ ។ ការប្រកួតមិត្តភាព រវាងក្រុម ASEAN All-Stars Team និងក្លឹបបាល់ទាត់ Manchester United ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកគាំទ្រ រាប់ម៉ឺននាក់ នាំមកនូវវប្បធម៌ចម្រុះ និងបង្ហាញពីចំណង់ចំណូលចិត្ត និងវឌ្ឍនភាព នៃកីឡាបាល់ទាត់ក្នុងតំបន់អាស៊ាន ៕

Most Popular

To Top