កីឡា

កីឡាករប្រដាល់ MMA លេខ១ របស់ប្រទេសថៃ លោក Rodtang ជូនអំណោយ ដល់ភរិយាជាទឹកប្រាក់ ៣០,០០០ដុល្លារ នៅពេលភរិយាមានផ្ទៃពោះ

Photo by Instagram/@aida.looksaikongdin

ថៃ៖ កីឡាករប្រដាល់ MMA Rodtang ‘Iron Man’ Jitmuangnon ជាអ្នកប្រយុទ្ធដ៏ល្បីល្បាញ នៅប្រទេសថៃ និងពិភពលោក Muay Thai បានធ្វើឲ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលលោក បានផ្តល់អំណោយដល់ ភរិយារបស់លោកអ្នកនាង Aida Looksaikongdin ជាទឹកប្រាក់ ១លានបាត (៣០,០០០ដុល្លារអាមេរិក) អំឡុងពេលមានផ្ទៃពោះជាមួយកូនប្រុស របស់ពួកគេ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។

អ្នកនាង Looksaikongdin បានបង្ហោះវីដេអូមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីសប្តាហ៍មុន បានបង្ហាញពីប្តី របស់អ្នកនាងបានប្រគល់ ប្រាក់ឥ្យនាងចំនួនមួយលានបាត ។ នេះជាអំណោយដែលលោក Rodtang ធ្វើឲ្យអ្នកនាង Looksaikongdin ប្រសិនបើនាងមានផ្ទៃពោះ ។ វីដេអូនេះ បានរីករាល ដាលយ៉ាងឆាប់រហ័ស ដោយទាក់ទាញ អ្នកចូលមើលជាង ៤.២ លានដង និងមតិរាប់ពាន់ ។ មនុស្សជាច្រើនបានសរសើរលោក Rodtang ថា ជាស្វាមីដ៏អស្ចារ្យ ខណៈអ្នកខ្លះទៀតសរសើរអ្នកនាង Looksaikongdin ចំពោះសំណាងល្អរបស់នាង។

ទន្ទឹមនឹងអំណោយមួយលានបាត ទស្សនិកជនក៏បានកត់សម្គាល់ឃើញ គំនរប្រាក់ដ៏ធំមួយទៀតនៅលើតុនៅពីក្រោយ អ្នកនាង Looksaikongdin ។

យោងតាម Matichon បាននិយាយថា ប្រាក់សរុបមានរហូតដល់ទៅ ១២ លានបាត (៣៦០ ៦០០ ដុល្លារ) បន្ទាប់ពីជ័យជម្នះ របស់លោកលើកីឡាករ Takeru Segawa របស់ប្រទេសជប៉ុន លោក Rodtang បានដកសាច់ប្រាក់ យ៉ាងច្រើន ពីធនាគារទុកជា អំណោយសម្រាប់គ្រួសារ របស់លោក ៕

Most Popular

To Top