កីឡា

Kevin De Bryne អាចវិលត្រឡប់ Chelsea នៅឳកាសចុងក្រោយ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ Kevin De Bryne ត្រូវបានគេណែនាំឲ្យ ទទួលយកឳកាសចុងក្រោយ ក្នុងការវិលត្រឡប់មក កាន់ក្លឹបតោខៀវ Chelsea វិញ។

អតីតវិរៈបុរសរបស់ក្លឹប Chelsea លោក William Gallas បានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះកីឡាករ De Bryne ដោយបានហៅគាត់ថាជាកីឡាករល្អបំផុត ស្ថិតនៅតែពីក្រោយកីឡាករ Lionel Messi និង Cristiano Ronaldo ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាកុងត្រារបស់ De Bryne នឹងត្រូវបញ្ចប់ ទៅជាមួយនឹងក្លឹប Man City នៅត្រឹមរដូវក្តៅនេះប៉ុណ្ណោះ ហើយកន្លងមកមានព័ត៌មានថា កីឡាករវ័យ៣២ឆ្នាំរូបនេះ នឹងអាចវិលត្រឡប់ទៅកាន់ក្លឹប Chelsea ឬនឹងអាចជ្រើសយក កញ្ចប់លុយ ដ៏ធំពីសំណាក់ក្លឹប នៅលីគកំពូលអាមេរិកនិងអារ៉ាប់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top