កីឡា

មហាសេដ្ឋីលំដាប់លេខ ៣ របស់សិង្ហបុរី លោក Forrest Li ក្លាយជាប្រធាន សមាគមបាល់ទាត់ជាតិ សិង្ហបុរីជាផ្លូវការ

VN Express

សិង្ហបុរី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំពូលអ្នកជំនួញ និងជាមហាសេដ្ឋី លោក Forrest Li ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sea Limited ក្លាយជាប្រធានសមាគម បាល់ទាត់សិង្ហបុរី បន្ទាប់ពីគូប្រជែងរបស់លោក ដែលឈរឈ្មោះបោះឆ្នោត ជ្រើសរើសប្រធានថ្មី នាពេលខាងមុខនេះ ត្រូវបានដកសិទ្ធិជាផ្លូវការ។

CNA បានចេញផ្សាយថា លោក Li អាយុ ៤៧ ឆ្នាំ បានប្រកាសពីចេតនា របស់លោកក្នុងការឈរឈ្មោះ សម្រាប់តំណែងនេះ កាលពីខែមុន ។ ក្រុមបេក្ខជនចំនួន ៩ របស់លោកត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងក្រុម ដែលដឹកនាំដោយ លោក Darwin Jalil អតីត អនុប្រធានក្រុម Balestier Khalsa FC ប៉ុន្តែក្រោយមកទៀត ត្រូវបានសម្រេចថា មិនមានសិទ្ធិចូលរួមប្រកួត ប្រជែងការបោះឆ្នោតនោះទេ។

FAS បានប្រកាសកាលពីថ្ងៃសុក្រថា ក្នុងនាមជាបេក្ខជនតែមួយគត់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សានៅថ្ងៃទី ២៨ ខែមេសា លោក Li នឹងក្លាយជាប្រធានសមាគម។

សេចក្តីថ្លែងការណ៍ មួយត្រូវបាន ដកស្រង់ដោយកាសែត The Straits Times ថា លោក Li បានបង្ហាញពីមហិច្ឆតា របស់លោកដែល ធ្វើឲ្យវិស័យកីឡាបាល់ទាត់ សិង្ហបុរីមានភាពរស់រវើកឡើងវិញ ក្នុងអំឡុងពេលដែលលោកកាន់តំណែង។ លោកបន្ថែមថា ក្នុងនាមជាប្រធានក្រុមប្រឹក្សា បេសកកម្មរបស់ ខ្ញុំនឹងនាំមកនូវសេចក្តីរីករាយ និងមោទនភាពនេះ ត្រឡប់មកកីឡាបាល់ទាត់ សិង្ហបុរីវិញ ដោយកត់សម្គាល់ថា ការផ្តោតអារម្មណ៍ របស់ក្រុមរបស់លោក គឺផ្តោតលើការប្រមូល ផ្តុំអ្នកពាក់ព័ន្ធទាំងអស់ ក្នុងវិស័យបាល់ទាត់ក្នុងស្រុក។

យើងអាចធ្វើការរួមគ្នា ដើម្បីកែលម្អប្រព័ន្ធ អេកូឡូស៊ីទាំងមូល និងជំរុញការផ្លាស់ប្តូរដ៏ពិតប្រាកដ និងមានន័យសម្រាប់អនាគត នៃបាល់ទាត់សិង្ហបុរី។

លោក Li ជាស្ថាបនិក និង ជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sea Limited ត្រូវបានជាប់ចំណាត់ថ្នាក់ ជាបុគ្គលដែលមានបំផុតទី ៣ របស់សិង្ហបុរី ក្នុងបញ្ជីមហាសេដ្ឋីពិភពលោកឆ្នាំ ២០២៥ របស់ទស្សនាវដ្តី Forbes បានចេញផ្សាយកាលពីដើមខែនេះ ដោយមានទ្រព្យសម្បត្តិចំនួន ៨.៦ ពាន់លានដុល្លារ។

ក្នុងនាមជាអ្នកចូលចិត្តបាល់ទាត់ យូរមកហើយ បច្ចុប្បន្នលោកជាប្រធានក្លឹបអាជីព Lion City Sailors មានមូលដ្ឋាននៅសិង្ហបុរី ។ ក្រុមនេះត្រូវបានគេស្គាល់ថា ជាក្រុម Home United មុនពេលត្រូវបានក្រុមហ៊ុន Sea ទិញយកមកវិញក្នុងឆ្នាំ ២០២០៕

Most Popular

To Top