បច្ចេកវិទ្យា

ការនាំចេញស្មាតហ្វូន របស់ក្រុមហ៊ុន Apple នៅប្រទេសចិនបានធ្លាក់ចុះ ៩ ភាគរយនៅត្រីមាសទី១

VN Express

ចិន៖យោងតាមទិន្នន័យ ពីក្រុមហ៊ុនស្រាវជ្រាវ IDC បានឲ្យដឹងថា ការនាំចេញស្មាតហ្វូន របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple នៅប្រទេសចិន បានធ្លាក់ចុះ ៩ ភាគរយក្នុងត្រីមាសទី១ ធៀបនឹងឆ្នាំមុន ហើយសកម្មភាពនេះធ្វើឲ្យ ក្រុមហ៊ុនផលិត ស្មាតហ្វូនដ៏សំខាន់តែមួយ គត់នៅតែបន្តការធ្លាក់ចុះដដែល យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់ទី៥ នៅលើទីផ្សារ ស្មាតហ្វូនរបស់ប្រទេសចិន ដោយឃើញថា ការនាំចេញបាន ធ្លាក់ចុះមកនៅត្រឹម ៩.៨ លានគ្រឿង ដែលផ្តល់ឲ្យវានូវចំណែកទីផ្សារ ១៣.៧ ភាគរយធ្លាក់ចុះពី ១៧.ភាគរយ ក្នុងត្រីមាសមុន ។ វាគឺជាការធ្លាក់ចុះនៃត្រីមាសទី៧ ជាប់ៗគ្នារបស់ក្រុមហ៊ុន Apple។ ផ្ទុយទៅវិញ ក្រុមហ៊ុននាំមុខទីផ្សារ Xiaomi បានឃើញការនាំចេញ របស់ខ្លួនកើនឡើង ៤០ភាគរយដល់ ១៣.៣ លានគ្រឿង ខណៈការនាំចេញ ទូទាំងឧស្សាហកម្មកើនឡើង ៣.៣ភាគរយ ។

អ្នកវិភាគរបស់ IDC លោក Will Wong បាននិយាយថា រចនាសម្ព័នតម្លៃ បុព្វលាភរបស់ Apple បានរារាំងក្រុមហ៊ុនអាមេរិក ពីការបង្កើនទុនលើការ ឧបត្ថម្ភធនថ្មីរបស់រដ្ឋាភិបាល ដែលបានណែនាំនាខែមករា ដោយជំរុញឲ្យមាន កំណើនក្នុងត្រីមាសទីមួយ។

ការឧបត្ថម្ភធនរបស់រដ្ឋាភិបាល សម្រាប់ស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកមួយចំនួនទៀត បានសងប្រាក់ជូនអតិថិជន១៥ ភាគរយ នៃផលិតផលជាមួយនឹងតម្លៃស្ទីគ័រក្រោម ៦,000 យន់ (៨២០ ដុល្លារ)៕

Most Popular

To Top