ភ្នំពេញ៖នាថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២១ លោកស្រី កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានរៀចំកន្លែង សម្រាប់គោរពវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិដែលបានទទួលមរណភាពក្នុងវ័យ ២៥ ឆ្នាំនៅកីឡដ្ឋានព្រីនរបស់ខ្លួន ដែលមានទីតាំងស្ថិននៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កន្លែងសម្រាប់គោរពវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិបង្ហាញសកម្មភាពនេះ ជាយកចិត្តទុកដាក់ ផ្តល់តម្លៃ និងកិត្តិយសជូនកីឡាករឆ្នើមក្លិបកីឡាបាល់ទាត់ វិសាខារបស់លោកស្រី កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា ក៏បានសម្ដែងនូវសេចក្ដីអាឡេះអាល័យ រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់នូវធនធាន កីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា។

នាល្ងាចថ្ងៃទី២១ ខែមេសានេះ លោកអភិសន្តិបណ្ឌិត ស សុខា ស្ថាបនិកក្លិប និងលោកស្រី កែ សួនសុភី ប្រធានក្លិបកីឡា បាល់ទាត់ វិសាខា អមដំណើរដោយថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី របស់យើង បានអញ្ជើញ និងចូលរួមគោរពវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រកគងពិសី ខេត្តកំពង់ស្ពឺ។

លោកកើតនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០០០ លោក សម្បត្តិ បានចាប់ផ្តើមដំណើរបាល់ទាត់ របស់លោកនៅ សាលាបាល់ទាត់ជាតិបាទី ពីឆ្នាំ ២០១៤ ដល់ ២០១៨។ លោកត្រូវបានគេចាត់ទុកថា ជាខ្សែការពារដ៏ឆ្នើមមួយ រូបរបស់កម្ពុជា។ លោកជាប្រធានក្រុមទាំងជម្រើសជាតិ និងបឹងកេតអេហ្វស៊ី (២០១៨-២០២១) មុនពេលចូលរួមវិសាខានៅឆ្នាំ ២០២១៕





