ភ្នំពេញ ៖ ដោយមានសេចក្ដីក្តុកក្ដួលរន្ធត់តត់ស្លុតជាខ្លាំង ចំពោះដំណឹងមរណភាព របស់កីឡាករឆ្នើម ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់វិសាខា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនីរបស់យើងទាំងអស់ នឹងចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់ សម្បត្តិ ។
ហេតុនេះ ក្លិបកីឡាបាល់ទាត់វិសាខា បានស្នើសុំលើក កាលបរិច្ឆេទការប្រកួតរវាង ភ្នំពេញក្រោន និង វិសាខា ក្នុងវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ (ជើងទី១) នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) រវាង ភ្នំពេញក្រោន និង វិសាខា ពីថ្ងៃទី២៣ ខែមេសា (កាលបរិច្ឆេទចាស់) ទៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ (កាលបរិច្ឆេទថ្មី) វិញ ។
ពួកយើងទាំងអស់គ្នា ក៏សូមថ្លែងអំណរគុណ និងអរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ពិសេសគណៈកម្មការរៀបចំការប្រកួត និងក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានសម្របសម្រួល និងទំនាក់ទំនងជាមួយគ្នា ក្នុងការឯកភាពលើកការប្រកួត ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ដើម្បីគោរពដល់ដួងវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិ ក៏ដូចជាការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព៕

