កីឡា

អតីតកីឡាករបាល់ទាត់ឆ្នើមថៃ លោក  Niwat Srisawat បានទទួលមរណភាព ដោយសារការឆ្លងមេរោគសួត

Bangkok Post

ថៃ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Bangkokpost បានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ ឆ្នើមរបស់ ប្រទេសថៃ លោក Niwat Srisawat បានទទួលមរណភាព នៅមន្ទីរពេទ្យ ខេត្ត Nakhon Pathom ប្រទេសថៃអាយុ ៧៧ ឆ្នាំ ដោយសារការឆ្លងមេរោគសួត ។

លោក Niwat កើតនៅខេត្ត Phitsanulok ប្រទេសថៃ ហើយលោកលេងនៅកម្រិតក្លឹបនៅ Rajvithi និង Port ។ លោកបានលេង ៨៥ ប្រកួតឲ្យប្រទេសថៃនៅចន្លោះឆ្នាំ ១៩៦៦-១៩៧៩ ដោយស៊ុតបញ្ចូលទីបាន ៥៥ គ្រាប់។

លោកជាសមាជិកនៃក្រុមជម្រើសជាតិថៃ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកឆ្នាំ ១៩៦៨ នៅប្រទេសម៉ិកស៊ិក និងលោកជាប្រធានក្រុមនៅ ពេលប្រទេសថៃ បានឈ្នះពានរង្វាន់ King’s Cup លើកទី ១២ ក្នុងឆ្នាំ ១៩៧៩។

ពិធីសាសនានេះធ្វើឡើងនៅវេលាម៉ោង ៧ យប់រហូតដល់ថ្ងៃច័ន្ទនៅ Sala 2 វត្ត Klang Worawihan ក្នុងខេត្ត Samut Prakan ។ ចំណែកពិធីបូជាសពនឹងធ្វើឡើងនៅថ្ងៃអង្គារ វេលាម៉ោង៥ល្ងាច៕

Most Popular

To Top