ភ្នំពេញ ៖ ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ គណៈកម្មការបាន រកឃើញក្រុមបាល់បោះនារី និងបុរសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

សម្រាប់ពូល A ក្រុមបាល់បោះនារី មអយក ខេត្តកណ្តាល និងក្រុមបាល់បោះនារី ហេបភីច័ន្ទតារា រីឯពូល B វិញ ក្រុមបាល់បោះនារី សមាគមខេត្តកណ្តាល និង ក្រុមបាល់បោះនារី វិទ្យាល័យហ៊ុន សែន តាខ្មៅ ត្រូវបានឡើងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ ។ ចំណែកបុរស ពូល C ៖ក្រុមបាល់បោះ ក្លឹប រុកគី និងក្រុមបាល់បោះ យុវជនខេត្តកណ្តាល ហើយពូលD ក្រុមបាល់បោះ ក្លឹប ដឹ លីជែន និងក្រុមបាល់បោះ ក្លឹប សេអ៊ូល ។

រីឯប្រភេទកីឡាបាល់បោះ មាន ១២ ក្រុមក្នុងនោះក្រមកីឡាករមាន ៦ ក្រុម និងក្រុមកីឡាការិនីមាន ៦ ក្រុម គឺក្រុមបាល់បោះនារី មអយកខេត្តកណ្តាល ក្រុមបាល់បោះនារី វិទ្យាល័យហ៊ុន សែន សេរីភាព ក្រុមបាល់បោះនារី សមាគមខេត្តកណ្តាល ក្រុមបាល់បោះនារី យុវនារី ស្រុកកៀនស្វាយ ក្រុមបាល់បោះនារី យុវនារី ស្រុកកណ្តាលស្ទឹង និងក្រុមបាល់បោះនារី ហេបភី ច័ន្ទតារ៉ា ។

ក្រុមកីឡាករមាន៦ក្រុម ដូចជាក្រុមបាល់បោះ យុវជន ខេត្តកណ្តាល ក្រុមបាល់បោះ ដឹ លីជែន ក្រុមបាល់បោះ សេអ៊ូល ក្រុមបាល់បោះ យុវជន ស្រុកកណ្តាលស្ទឹង ក្រុមបាល់បោះ រុកគី និងក្រុមបាល់បោះ យុវជនស្រុកស្អាង ដែលប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ។


