សិល្បៈ និង កម្សាន្ត

តារា Facebook ដែលផ្សព្វផ្សាយ ពីតំបន់ទេសចរណ៍ ជនជាតិអាល្លឺម៉ង់ បានស្លាប់ បន្ទាប់ពីនាងធ្លាក់ខ្លួនឈឺ នៅលើកោះបូរ៉ាកៃ ហ្វីលីពីន

VN Express

ហ្វីលីពីន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Vanessa Konopka ជាតារាបណ្តាញសង្គម Instagram និង Facebook ដែលបានផ្សព្វផ្សាយពីតំបន់ ទេសចរណ៍ ជនជាតិអាល្លឺម៉ង់ល្បីល្បាញ បានទទួលមរណភាព នៅអាយុ ២៨ ឆ្នាំ បន្ទាប់ពីនាងធ្លាក់ខ្លួនឈឺ នៅពិធីជប់លៀងមួយនៅលើកោះ បូរ៉ាកៃ ប្រទេស ហ្វីលីពីន ។

នេះបើតាមការរាយការណ៍ របស់ The Independent ក្នុងសប្តាហ៍នេះបាននិយាយថា នាង Konopka ត្រូវបានគេធ្វើរោគ វិនិច្ឆ័យថា មានជំងឺរលាកសួត និង ការខូចខាតថ្លើមធ្ងន់ធ្ងរ កាលពីខែធ្នូឆ្នាំមុន ហើយនាងបានស្លាប់យ៉ាង សោកសៅកាលខែមីនា។

មិត្តប្រុសរបស់នាង លោក Fernando បានសហការគ្រប់គ្រងគណនី ធ្វើដំណើររបស់ពួកគេ Happiness Crossing បានចែករម្លែកព័ត៌មានដ៏ក្រៀមក្រំ ក្នុងសារបង្ហោះរំជួលចិត្តថា នាងតែងតែចូលចិត្តទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នា ហើយសេចក្តីស្រឡាញ់ របស់នាង ចំពោះហ្វីលីពីនគឺហួសពីការនិយាយ ។ ជាថ្មីម្តងទៀត ខ្ញុំគ្រាន់តែអាចសុំការ អធិស្ឋានរបស់អ្នក ដើម្បីអោយព្រះជាម្ចាស់ផ្តល់ភាពសុខស្រួល ដល់ដួងចិត្តរបស់មនុស្សជាទីស្រលាញ់របស់នាង។ ខ្ញុំទុកចិត្តលើទ្រង់ ខ្ញុំដឹងថាទ្រង់នៅ ជាមួយយើងជានិច្ច។

អ្នកគាំទ្រជាច្រើនបានសម្ដែងការរម្លែកទុក្ខ ក្នុងការបញ្ចេញមតិរបស់លោក Fernando។ “ឱព្រះជាម្ចាស់អើយ នេះពិតជារន្ធត់ចិត្ត និងតក់ស្លុតខ្លាំងណាស់ ។ នាង Konopka អ្នកត្រូវបានប្រជាជនហ្វីលីពីន ស្រលាញ់ខ្លាំងណាស់ ហើយព្រលឹងដ៏ស្រស់ស្អាត របស់អ្នកត្រូវបានគេយកលឿនពេក។

សូមចូលរួមរម្លែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារទាំងមូល ។ សូមចូលរួមរម្លែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះលោក Fernando និងគ្រួសាររបស់នាង Konopka ហើយការអធិស្ឋាន របស់ខ្ញុំជាមួយព្រលឹងនាង សូមឲ្យនាងទៅកាន់សុគតិភព។

លោក Fernando និងលោក Konopka គណនីបណ្តាញសង្គម Instagram របស់ពួកគាត់មានអ្នកតាមដាន ៣៩,៤០០ និង Facebook ក៏មានអ្នកតាមដាន ២៥១,000dEr ។ ជារឿយៗពួកគេបានចែករម្លែក បទពិសោធន៍ធ្វើដំណើររបស់ពួកគេ ជាពិសេសការបង្ហាញកន្លែងល្អបំផុត មួយចំនួននៅលើកោះបូរ៉ាកៃ ក្នុងប្រទេសហ្វីលីពីន ត្រូវបានដាក់ឈ្មោះថា “ទិសដៅឆ្នេរឈានមុខគេរបស់អាស៊ី” ឈ្នះពានរង្វាន់ទេសចរណ៍ ពិភពលោកឆ្នាំ ២០២៤៕

Most Popular

To Top