ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Suchata Chuangsri ម្ចាស់ជ័យលាភីលេខ៣ ក្នុងកម្មវិធី Miss Universe 2024 ត្រូវបានដកហូតតំណែង បន្ទាប់ពីនាងត្រូវបានតែងតាំង ជាតំណាងរបស់ប្រទេសថៃ សម្រាប់ចូលរួមការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ ២០២៥ “Miss World 2025” ដោយបំពានកិច្ចសន្យារបស់នាង ដោយសារនាង បានចូលរួមក្នុងការ ប្រឡងមួយផ្សេងទៀត។
យោងតាម Khaosod English បាននិយាយថា នាង Chuangsri ត្រូវបានគ្រងមកុដជាផ្លូវការ និងជាប់ជាបេក្ខភាព តំណាងរបស់ប្រទេសថៃទៅប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០២៥ ក្នុងសន្និសីទសារព័ត៌មានមួយ ដែលមានចំណងជើងថា “New World New Chapter, Road to Miss World 2025” ធ្វើឡើងកាលពីថ្ងៃអង្គារនៅអគារ Channel 7HD ក្នុងទីក្រុងបាងកក។ ការប្រកួតបវរកញ្ញាពិភពលោក ២០២៥ វគ្គផ្តាច់ព្រ័ត្រគ្រោង ធ្វើនៅថ្ងៃទី ៣១ ខែឧសភា នៅទីក្រុង Hyderabad ប្រទេសឥណ្ឌា។
ភ្លាមៗបន្ទាប់ពីការប្រកាសនេះ ស្ថាបនបវរកញ្ញា ចក្រវាឡបាន ចេញសេចក្តី ថ្លែងការណ៍មួយ ដកហូតតំណែងជើង ឯករងទី៣ របស់នាង Chuangsri ដោយលើកឡើង ពីការបំពានកិច្ចសន្យា។ស្ថាបនបាននិយាយថា ការសម្រេចចិត្តនេះ បញ្ជាក់ពីការរំពឹងទុករបស់យើងដែលអ្នកឈ្នះទាំងអស់បំពេញភារកិច្ច របស់ពួកគេពេញ មួយរជ្ជកាលរបស់ពួកគេ។
សេចក្តីប្រកាសបានបញ្ជាក់ជាថ្មីថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៥ តទៅ បទប្បញ្ញត្តិដ៏តឹងរ៉ឹង នឹងត្រូវដាក់លើនាយក ជាតិ ដើម្បីការពារការបំពានស្រដៀងគ្នានេះ។ សេចក្តីថ្លែងការណ៍បានបញ្ចប់ថា បេសកកម្មចម្បងរបស់យើង គឺជំរុញ និងផ្តល់អំណាច តាមរយៈម៉ាកសញ្ញាបវរកញ្ញាចក្រវាឡ ដោយផ្តល់ឱកាស សម្រាប់ការរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់អ្នកពាក់ ព័ន្ធទាំងអស់ ។
ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ស្ថាបនបវរកញ្ញាចក្រវាឡ នាង Chuangsri បាននិយាយថា នាងគោរពវា ដោយទទួលស្គាល់ថា ស្ថាបននេះ ពិតជាមានហេតុផលរបស់វា ។ នាងបានបញ្ជាក់ថា នាងលែងមានកាតព្វកិច្ច តាមកិច្ចសន្យាទៀត ហើយ ហើយបានចាប់ផ្តើមដំណើរថ្មីទៀតហើយ ។ បវរកញ្ញារូបនេះបានបន្ថែមថា តំណែងបវរកញ្ញា ចក្រវាលថៃ និងបវរកញ្ញារងទី៣ នឹងកាន់តំណែងក្នុងបេះដូង នាងជានិច្ច។
នេះបើតាមលោក Piyaporn Sankosik ថា នេះជាលើកទីមួយហើយ ដែលបេក្ខនារី បវរកញ្ញាចក្រវាល ត្រូវបានដក ហូតតំណែង ។ ប្រធានប្រតិបត្តិនៃ TPN Global ជាអ្នករៀបចំ បវរកញ្ញាថៃបច្ចុប្បន្ន និងជាអតីតអ្នកទទួល បានអាជ្ញាប័ណ្ណបវរកញ្ញាចក្រវាលថៃ មុនពេលសិទ្ធិត្រូវបានទិញដោយ Miss Grand International របស់លោក Nawat Itsaragrisil៕
