ព្រឹត្តិការណ៍

ការស៊ើបអង្កេត ពីការដុតប្រាសាទបុរាណ Shuri របស់ជប៉ុន ត្រូវបិទដោយគ្មាន លទ្ធផលសន្និដ្ឋាន

តូក្យូ៖ ប្រាសាទនេះត្រូវបានកំណត់ ជាបេតិកភណ្ឌ របស់យូណេស្កូក្នុងឆ្នាំ ២០០០ ប្រាសាទ Shuri គឺជានិមិត្តរូបនៃផ្នែកជាច្រើនដែលបង្កើតជាប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ស្មុគស្មាញរបស់អូគីណាវ៉ា ដោយមានតួនាទីជាវិមាន នៃរាជាណាចក្រ Ryukyu នាទសវត្សឆ្នាំ១៣០០ និងត្រូវបានអនុម័ត្តដោយអធិរាជជប៉ុន ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ប្រាសាទនេះគឺជាសក្ខីកម្មមួយបង្ហាញ ពីប្រវត្តិសម្បូរបែបនៃកោះ និងជាអនុស្សាវរីយ៍ de-facto ដែលកើតឡើងដោយប្រជាជនអូគីណាវ៉ាននៅពាក់កណ្តាលសតវត្សរ៍ទី ២០ ។ ដោយសារតែស្ថានភាពប្លែករបស់ប្រាសាទការដុតវិហារ Shuri កាលពីថ្ងៃទី ៣១ ខែតុលា បានធ្វើឲ្យមានការសោកសៅយ៉ាងខ្លាំងនៅក្នុងស្រុក។

ទោះយ៉ាងណាចំពោះការខកចិត្ត របស់អ្នកដែលស្វែងរកចម្លើយចំពោះអ្វីដែលអាចបណ្តាលឱ្យមានអណ្តាតភ្លើងដែលបានឆាបឆេះសាលធំ និងអគារពីរនៅជាប់គ្នានោះ ប៉ូលិសខេត្តអូគីណាវ៉ាមិនត្រឹមតែបានបិទការស៊ើបអង្កេតនៃសោកនាដកម្មនោះទេប៉ុន្តែថែមទាំងបានបញ្ចប់ការស៊ើបអង្កេតដោយគ្មានលទ្ធផលថែមទៀត។

បន្ទាប់ពីការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់អស់រយៈពេល ៣ខែ ប៉ូលីសខេត្តអូគីណាវ៉ានបានរាយការណ៍ថាមិនមានភ័ស្តុតាងណាមួយត្រូវបានរកឃើញទាក់ទងនឹងមូលហេតុនៃអគ្គិភ័យដែលបានបំផ្លាញប្រាសាទ Shuri និងតំបន់ជុំវិញនោះទេ។ ប៉ូលីសក្នុងមូលដ្ឋានបានច្រានចោលការ លួចដុតចោលហើយប៉ូលីសប្រចាំខេត្ដបានបញ្ជាក់ថា គ្មានជនល្មើសណាម្នាក់អាចធ្វើទៅបានទេបន្ទាប់ពីបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើរូបភាពដែលទទួលបានពីកាមេរ៉ាសុវត្ថិភាព៕ ដោយ៖លី ភីលីព

Most Popular

To Top