កីឡា

ក្រុមកីឡាបាល់ទះបុរស នគរបាលខេត្តកណ្តាល និងក្រុមរួមចិត្តតែមួយ ឈ្នះមេដាយមាសដូចគ្នា នៃការប្រកួតកីឡាមហាជន ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥

ភ្នំពេញ ៖ ក្រុមបាល់ទះនារី រួមចិត្តតែមួយ និងក្រុមកីឡាបាល់ទះបុរស នគរបាលខេត្តកណ្តាល គ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាមហាជនជ្រើសរើស ជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីទាំង ២ ក្រុមបានយកឈ្នះលើកគូទាំង ៣ ប្រកួត ហើយជ័យជម្នះនេះធ្វើឲ្យទំាង ២ ក្រុមឈ្នះមេដាយមាស ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

វិញ្ញាសាកីឡាបាល់ទះនារី ៖ក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ដណ្តើមបានមេដាយមាស ក្រុមកីឡាបាល់ទះនារី វិទ្យាល័យហ៊ុន សែន ព្រែកស្លែង ដណ្តើមបានមេដាយប្រាក់ និងក្រុមកីឡាបាល់ទះនារី វិទ្យាល័យហ៊ុនសែន តាខ្មៅ ដណ្តើមបានមេដាយសំរិទ្ធ ។ ចំណែកប្រភេទកីឡាបាល់ទះបុរស៖ក្រុមកីឡាបាល់ទះ នគរបាលខេត្តកណ្តាល ដណ្តើមបានមេដាយមាស ក្រុមកីឡាបាល់ទះ វិទ្យាល័យហ៊ុនសែន តាខ្មៅ ដណ្តើមបានមេដាយប្រាក់ និងក្រុមកីឡាបាល់ទះ វិទ្យាល័យ ព្រែកស្លែង ដណ្តើមបានមេដាយសំរិទ្ធ។

ចំពោះក្រុមកីឡាការិនីមាន ៥ ក្រុមរួមមានក្រុមកីឡាបាល់ទះនារី រួមចិត្តតែមួយ ក្រុមកីឡាបាល់ទះនារី វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះនារី វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះនារី នារីសម័យថ្មី ក្រុមកីឡាបាល់ទះនារី និងក្រុមកីឡាបាល់ទះនារី ហេបភី ច័ន្ទតារ៉ា ។
ចំណែកប្រភេទកីឡាបាល់ទះបុរសមាន ៤ ក្រុមរួមមានប្រភេទកីឡាបាល់ទះបុរស គឺក្រុមកីឡាបាល់ទះ វិទ្យាល័យ ព្រែកស្លែង ក្រុមកីឡាបាល់ទះ វិទ្យាល័យហ៊ុនសែន តាខ្មៅ ក្រុមកីឡាបាល់ទះ យុវជន បក្សីឆ្លងដែន និងក្រុមកីឡាបាល់ទះ នគរបាលខេត្តកណ្តាល ដែលប្រព្រឹត្តទៅនៅទីលានបាល់ទះ នគរបាលខេត្តកណ្តាល៕
ដោយ៖លី ភីលីព

Most Popular

To Top