ព័ត៌មានអន្តរជាតិ

គណៈកម្មការ ប្រឆាំងអំពើពុករលួយ ប្រទេសម៉ាឡេស៊ី រឹបអូសទ្រព្យសម្បត្តិ មានតម្លៃជាង ៦៥ លានដុល្លារអាមេរិក

xinhua

ម៉ាឡេស៊ី ៖ កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម ដែលទាក់ទងនឹងអំពើពុករលួយ គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានប្រកាសថា ខ្លួនបានរឹបអូស និងបង្កកទ្រព្យសម្បត្តិ ដែលមានតម្លៃជាង ២៨៥ លានរីងហ្គីត ស្មើនឹងទឹកប្រាក់ ៦៥ លានដុល្លារអាមេរិកកាលពីឆ្នាំមុន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

លោក Tan Sri Azam Baki ប្រធានស្នងការ MACC បាននិយាយថា វាបង្ហាញថា ការអនុវត្តច្បាប់ដែលធ្វើឡើងដោយគណៈកម្មាធិការមានប្រសិទ្ធភាព ហើយ MACC មិនត្រឹមតែធ្វើការស៊ើបអង្កេតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ដារឡើងវិញនូវសិទ្ធិរបស់មនុស្សដែលត្រូវបានក្បត់។

លោកបានបញ្ជាក់ថា ការស៊ើបអង្កេត និងការប្រមូលមកវិញនូវទ្រព្យសម្បត្តិដែលធ្វើឡើងដោយ MACC មិនមែនជារឿងងាយស្រួលនោះទេ ហើយទាមទារឲ្យមានការ ឧស្សាហ៍ព្យាយាម ប្រាជ្ញា កិច្ចសហប្រតិបត្តិការ និងកិច្ចសហការពីប្រទេសផ្សេងៗ ព្រមទាំងការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្តល់ការគ្របដណ្តប់ ប្រកបដោយតុល្យភាព ផ្តល់ព័ត៌មាន និងទំនុកចិត្តដល់ប្រជាជន។

លោក Azam បានកត់សម្គាល់ថា ត្រីមាសទីមួយនៃឆ្នាំនេះ MACC បានកត់ត្រាការរឹបអូសទ្រព្យសម្បត្តិដ៏ធំបំផុតចំនួន ១៧៧ លានរីងហ្គីត ដែលពាក់ព័ន្ធនឹងសាច់ប្រាក់ និងដុំមាសទាក់ទងនឹងការស៊ើបអង្កេតប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី Datuk Seri Ismail Sabri Yaakob។

លោក Azam បានបន្តថា គណៈកម្មការនឹងបន្តពង្រឹងការផ្តោតអារម្មណ៍របស់ខ្លួនលើករណីពុករលួយទ្រង់ទ្រាយធំ ទម្រង់ខ្ពស់ និងផលប្រយោជន៍សាធារណៈ។ លោកបានបន្ថែមថា ការស៊ើបអង្កេតរបស់ MACC តែងតែធ្វើឡើងដោយឯករាជ្យ តម្លាភាព និងគោលការណ៍វិជ្ជាជីវៈ ដោយផ្អែកលើច្បាប់ និងដោយគ្មានការជ្រៀតជ្រែកផ្នែកនយោបាយណាមួយឡើយ៕

Most Popular

To Top