ណាហ្គោយ៉ា ៖ នេះបើតាមប្រភពព័ត៌មាន ជិតស្និទ្ធនឹងបញ្ហានេះបានប្រាប់ឲ្យដឹងថា គ្រួសារស្ថាបនិកនៃក្រុម Toyota Motor Corp ផលិតរថយន្តយក្សជប៉ុន បានធ្វើសំណើរទិញយកក្រុមហ៊ុន Toyota Industries Corp ជាសម្ព័ន្ធក្រុមហ៊ុនដែលមានមូលធនប័ត្រទីផ្សារលើសពី ៤ ពាន់ពាន់លានយ៉េន។
យោងតាមប្រភពបានឲ្យដឹងថា សមាជិកនៃក្រុមគ្រួសាររួមទាំងប្រធានក្រុមហ៊ុន Toyota Motor លោក Akio Toyoda កំពុងស្នើសុំទិញភាគហ៊ុន Toyota Industries ដែលពួកគេមិនទាន់ មានក្នុងការដេញថ្លៃមួយ ដោយមានអ្នកឲ្យខ្ចីធំៗ ជួយផ្តល់ហិរញ្ញវត្ថុដល់កិច្ចព្រមព្រៀងនេះ។
ប្រភពបានបន្ថែមថា ក្រុមហ៊ុន Toyota Industries ជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត និងរថយន្តលើក ដែលបានចាប់ផ្តើមជាអ្នកផលិតម៉ាស៊ីនត្បាញ បានបង្កើតគណៈកម្មាធិការមួយ ដើម្បីពិនិត្យមើលសំណើនេះ ។
Toyota Motor ជាក្រុមហ៊ុនផលិតរថយន្តធំ ជាងគេបំផុតរបស់ពិភពលោកបានចេញមកពីក្រុមហ៊ុន Toyota Industries ក្នុងឆ្នាំ ១៩៣៧ ។ វាមានភាគហ៊ុនប្រហែល ២៤ ភាគរយនៃ Toyota Industries ជាមួយនឹងក្រុមហ៊ុន Toyota Group ផ្សេងទៀតដូចជា Denso Corp និង Toyota Tsusho Corp កាន់កាប់ភាគហ៊ុនតិចតួច ។
ដោយផ្អែកលើតម្លៃភាគហ៊ុនរបស់ខ្លួន គិតត្រឹមថ្ងៃសុក្រ មូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុន Toyota Industries មានចំនួន ៤.៣ ពាន់ពាន់លានយ៉េន៕
