ភ្នំពេញ៖កីឡាការិនី សន នីកា ក្លិបកីឡាតេក្វាន់ដូ វិទ្យាល័យហ៊ុន សែន សេរីភាពតំណាំងឲ្យខេត្តកណ្តាល ដណ្តើមបានមេដាយមាស លើវិញ្ញាសាមេគុន ឯកត្តជនកុមារី កម្រិតខ្សែក្រវាត់ពណ៌ត្នោត ឡើងក្នុងការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ បន្ទាប់ពីយកលើកីឡាការិនី អ៊ាប ពុទ្ធាបុប្ផា មកពីខេត្តបាត់ដំបងនៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាការិនី គួច ចាន់ស្រីពេជ្រជាប់ចំណាត់ថ្នាក់លេខ ៣ ។

វិញ្ញាសាមេគុនឯកត្តជនកុមារា កម្រិតខ្សែក្រវាត់ពណ៌ត្នោតឡើង៖មេដាយមាសបានទៅលើកីឡាករ យ៉ែន ពេជ្រនីយ៉ែល មកពីភ្នំពញ មេដាយប្រាក់ បានទៅលើកីឡាករ រឹម រ៉ែរឹន ខេត្តកំពង់ធំ និងមេដាយសំរិទ្ធបានទៅលើកីឡាករ វិសាល បញ្ញាសក្តិ មកពីខេត្តបាត់ដំបង ។
លើវិញ្ញាសាមេគុនឯកត្តជន កុមារីកម្រិតខ្សែក្រវាត់ពណ៌ខៀវឡើង មេដាយមាសបានទៅលើកីឡាការិនី រដ្ឋ លីជីម៉ា មកពីខេត្តព្រៃវែង មេដាយប្រាក់ បានទៅលើកីឡាការិនី សុវណ្ណ រេប៊ីកា ខេត្តបាត់ដំបង និងមេដាយសំរិទ្ធ បានទៅលើកីឡាការរិនី សុខា សាណា មកពីខេត្តសៀមរាប ។
វិញ្ញាសាមេគុនឯកត្តជនកុមារាកម្រិតខ្សែក្រវាត់ពណ៌ខៀវឡើង៖មេដាយមាសបានទៅលើកីឡាករ កែវ ចាន់ម៉ាណាន់ មកពីខេត្តសៀមរាប មេដាយប្រាក់បានទៅលើកីឡាករ ស៊ីណាក់ សុខណា ខេត្តស្ទឹងត្រែង និងមេដាយសំរិទ្ធបានទៅលើកីឡាករ រត្នន៍ រិនរាជ មកពីខេត្តប៉ៃលិន។

ក្រុមកីឡាករ-កីឡាករតេក្វាន់ដូ WT ចំនួន ១១ រាជធានីខេត្តក្នុងចំណោម ២៥រាជធានីខេត្តចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” ក្រុម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយខេមរសហព័ន្ធកីឡាតេក្វាន់ដូ។

គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាករតេក្វាន់ដូ WT មកពីរាជធានីខេត្តចំនួន១១ មានចំនួន ៧៥ នាក់ ក្នុងនោះក្រុមកីឡាករ-កីឡាករចំនួន ៦៤ នាក់ និងគ្រូបង្វឹក ១១នាក់ ដូចជា ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង ការប្រកួតនៅអាគារហ្វឹកហាត់ដំបូលទូក ប៊ូយ៉ុង-ខ្មែររបស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក៕



