កីឡា

PSG ទំលាក់ Arsenal បានសម្រេចឡើង ទៅវគ្គផ្តាច់ព្រ័ត្រ Champions League

Gaol

១គ្រាប់យប់មិញ ធ្វើបានដោយកីឡាករ Bukayo Saka នៅនាទីទី៧៦ មិនអាចជួយអ្វីបានដល់ Arsenal ឡើយដោយ PSG បានស៊ុតបន្ថែមបាន២គ្រាប់មកវិញ ធ្វើឲ្យលទ្ធផលទាំងពីរជើងគឺ៣ទល់នឹង១។

ប្រកួតវគ្គ១ភាគ៤នៃពានរង្វាន់ Champions League យប់មិញអ្នកគាំទ្រ Arsenal ខកចិត្តខ្លាំងណាស់ពីព្រោះថា ការគ្រប់គ្រងបាល់ហាក់ មានច្រើនជាងនិងឳកាស នៃការស៊ុតបញ្ចូលទីក្តីក៏ច្រើនជាងដែរ ។

ប៉ុន្តែមិនបានសម្រេចនោះទេដោយព្យាយាមស៊ុត១៩ដង មិនបានធ្វើអ្វីអ្នកចាំទីរបស់ PSG បានឡើយហើយបានត្រឹមតែរបូត១គ្រាប់ប៉ុណ្ណោះ ខណៈដែល២គ្រាប់យប់មិញដោយ PSG រកបានដោយ Ruiz នាទីទី២៧និងមួយគ្រាប់ទៀតដោយ Hakimi នាទីទី៧២។

ដូច្នេះក្រុមខ្លាំងបារាំង PSG នឹងត្រូវឡើង ទៅជួបជើងខ្លាំងអ៊ីតាលី Inter Milan វគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ Champions Leagueនៅយប់ថ្ងៃទី១ខែមិថុនាខាងមុខ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top