កីឡា

កូនប្រុសច្បងរបស់លោក Cristiano Ronaldo ត្រូវបានកោះហៅចូលក្រុម U15 ព័រទុយហ្គាល់ ជាលើកដំបូង

Photo by Instagram

ព័រទុយហ្គាល់ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់វ័យក្មេង Cristiano Ronaldo Jr. ជាកូនប្រុសច្បង របស់កំពូលកីឡាករបាល់ទាត់ ជនជាតិព័រទុយហ្គាល់ លោក Cristiano Ronaldo បានកោះហៅជាលើកដំបូង របស់យុវជនទៅកាន់ក្រុម U15 ព័រទុយហ្គាល់សម្រាប់ការប្រកួត យុវជនអន្តរជាតិ នៅប្រទេសក្រូអាត។

ខ្សែប្រយុទ្ធវ័យ ១៤ ឆ្នាំដែលបច្ចុប្បន្ន កំពុងលេង នៅសាលាយុវជន Al Nassr នៅប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលឪពុក របស់គាត់ជាតារា នៃការប្រកួត Saudi Pro League ត្រូវបានដាក់ឈ្មោះក្នុងក្រុមកីឡាករ ២២ នាក់របស់គ្រូបង្វឹក Joao Santos សម្រាប់ការប្រកួត Vlatko Markovic នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៨ ខែឧសភា។

ព័រទុយហ្គាល់ត្រូវជួបជប៉ុន (ថ្ងៃទី ១៣ ឧសភា) ក្រិក (ថ្ងៃទី ១៤) និងអង់គ្លេស (ថ្ងៃទី ១៦) មុនពេលប្រកួតចុងក្រោយនៅថ្ងៃទី ១៨ ឧសភា។ 

លោក Ronaldo ដែលស៊ុតបញ្ចូលទីបាន ៩៣៤ គ្រាប់ក្នុងអាជីព បានអបអរថ្ងៃដ៏សំខាន់ របស់កូនប្រុសលោក ជាមួយនឹងការបង្ហោះនៅលើ បណ្តាញសង្គម Instagram ដោយសរសេរថា “មានមោទនភាពចំពោះកូនប្រុសរបស់ខ្ញុំ!”។

កាលពីដើមឆ្នាំនេះ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យបាននិយាយថា លោកសង្ឃឹមថាថ្ងៃណាមួយនឹង ចែករម្លែកទីលានជាមួយ កូនប្រុសរបស់លោក ។ នៅឆ្នាំ ២០២២ លោក Ronaldo បាននិយាយថា កូន Cristiano Jr. បានប្រាប់លោកឲ្យរង់ចាំ២ឬ៣ ឆ្នាំទៀត ទើបពួកគេអាចលេងជាមួយគ្នាបាន។

លោក Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនដាក់សម្ពាធលើកូនប្រុសរបស់លោកឲ្យបន្តអាជីពបាល់ទាត់ទេ ហើយនឹងគាំទ្រលោកក្នុងអ្វីដែលលោកធ្វើ ដរាបណាលោកសប្បាយចិត្ត។

កីឡាករវ័យក្មេង Cristiano Jr. បានចាប់ផ្តើមដំណើរបាល់ទាត់ របស់គាត់នៅសាលាយុវជនរបស់ Real Madrid កំឡុងពេលឪពុករបស់គាត់នៅក្លឹបអេស្ប៉ាញពីឆ្នាំ ២០០៩ ដល់ ២០១៨ ។ លោកបានឈ្នះពានរង្វាន់ Copa Junior ២០១៧ និងជាអ្នកស៊ុតបញ្ចូលទីច្រើន ជាងគេក្នុងការប្រកួត៕

Most Popular

To Top