ព័ត៌មានអន្តរជាតិ

ថៃ ហាមឃាត់ការជក់បារី អេឡិចត្រូនិច នៅតាមសាលារៀន និងការិយាល័យរបស់ក្រសួង ចំពេលមានការព្រួយបារម្ភ អំពីសុខភាពយុវជន

VN Express

ថៃ ៖ យោងតាមការចេញ ផ្សាយពី គេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ របស់ប្រទេសថៃ បានដាក់បម្រាម ទូទាំងប្រទេសលើ បារីអេឡិចត្រូនិច “vape” នៅគ្រប់សាលារៀន និង ការិយាល័យរដ្ឋាភិបាល ក្នុងគោលបំណងទប់ស្កាត់ ការកើនឡើង នៃការប្រើប្រាស់ផលិតផលបារី អេឡិចត្រូនិច ក្នុងចំណោមយុវវ័យ។

អ្នកនាំពាក្យរងរដ្ឋាភិបាល លោក Karom Polpornklang បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៧ ខែឧសភាថា ការសម្រេចចិត្តនេះ កើតឡើងចំពេលដែលការកើនឡើងនៃបញ្ហាការប្រើប្រាស់បារី អេឡិចត្រូនិចក្នុងចំណោមសិស្ស ត្រូវបានជំរុញដោយភាពងាយស្រួល និងការផ្សាយពាណិជ្ជកម្ម តាមអ៊ីនធើណេតដ៏ខ្លាំងក្លា ដែលផ្តោតលើយុវជន។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបានដាក់ចេញនូវវិធានការណ៍ ដែលបង្កើតឡើង ដើម្បីទប់ស្កាត់ការជក់បារី និងលើកកម្ពស់ការយល់ដឹង អំពីហានិភ័យសុខភាពរបស់ខ្លួន ។ ទាំងនេះរួមបញ្ចូលយុទ្ធនាការអប់រំ ដើម្បីជូនដំណឹងដល់សិស្ស គ្រូ និងអ្នកគ្រប់គ្រងសាលា អំពីគ្រោះថ្នាក់នៃបារីអេឡិចត្រូនិច ជាមួយនឹងសកម្មភាពចាប់ពីមេរៀនក្នុងថ្នាក់ រហូតដល់កម្មវិធីផ្សព្វផ្សាយជាសាធារណៈ។

ក្រសួងក៏នឹងតម្រូវឲ្យសាលារៀន និងការិយាល័យនានា បង្ហាញសញ្ញាលេចធ្លោ ដែលប្រកាសតំបន់គ្មានបារីអេឡិចត្រូនិច។ ទន្ទឹមនឹងនោះ ក៏កំពុងបង្កើនការត្រួតពិនិត្យ ដើម្បីរកឲ្យឃើញ និងទប់ស្កាត់ការប្រព្រឹត្តល្មើសនានា ខណៈសង្កត់ធ្ងន់ថា នឹងមានវិធានការវិន័យចំពោះជនល្មើសច្បាប់៕

Most Popular

To Top