កីឡា

Barcelona យកបាន៣ពិន្ទូពី Real Madrid កាន់តែកៀកលើកពាន La Liga

ប្រកួតគ្នា៩០នាទីយប់មិញ រវាងក្រុមខ្លាំងទាំងពីរ នៅអេស្បាញ Real Madrid និង Barcelona បានបញ្ចប់់លទ្ធផលទៅទាំងប្រផិត ប្រផោយក្នុងលទ្ធផល៤ទល់នឹង៣។

ម្ចាស់ផ្ទះ Barcelona នៅតែអាចយកជ័យជំនះ ក្នុងជំនួប El Calcio ទាំង៤លើកចុងក្រោយនេះ។ Barcelona ស៊ុតបាន៤គ្រាប់ដោយកីឡាករ៣នាក់ខណៈដែល Real Madrid ស៊ុតបាន៣គ្រាប់ដោយកីឡាករតែ១នាក់។

គ្រាប់បាល់ដំបូងកើតឡើង នៅនាទីទី៥ដោយ Mbappe និងដោយ Mbappe ម្តងហើយម្តងទៀត នៅនាទីទី១៤ និង៧០ខណៈដែល Barcelona ធ្វើបានដំបូងនាទីទី១៩ដោយ Garcia និងបន្តបន្ទាប់ដោយ Yamal នាទីទី៣២និង២គ្រាប់ទៀត ដោយ Raphinha នាទីទី៣៤និង៤៥។

បញ្ចប់ការប្រកួត Barcelona យកបាន ៣ពិន្ទុបន្តឈរកំពូល តារាងមាន៨២ពិន្ទុ កាន់តែកៀក នឹងលើកពានរង្វាន់ La Liga ខណៈដែល Real Madrid មានត្រឹមតែ ៧៥ពិន្ទុតាមពីក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top