ភ្នំពេញ ៖ ប្រទេសកម្ពុជាត្រៀមខ្លួនបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ៦ ប្រភេទកីឡាចំនួន ៣៥ នាក់ ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ ។

យោងលិខិតអញ្ជើញ របស់ប្រធានសហព័ន្ធ កីឡាសាកលវិទ្យាល័យអន្តរជាតិ សហព័ន្ធកីឡាសាកលវិទ្យាល័យអាល្លឺម៉ង់ និងគណៈកម្មការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេស អាល្លឺម៉ង់។ កម្ពុជាបានបញ្ជូនកីឡាចំនួន ៦ ប្រភេទកីឡារួមមានកីឡាតេក្វាន់ដូ WT កីឡាគុនដាវ កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី និងកីឡាយូដូ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អយក និងជានាយបេសកកម្ម
លោក ឈុន ចាន់ធូ អគ្គនាយករង និងនាយរងបេសកកម្ម លោក លោក បឹង គឹមតោ ប្រធាននាយកដ្ឋានសិស្ស និងនិស្សិត អនុប្រធាននាយកដ្ឋាន.រពសក ទទួលបន្ទុករដ្ឋបាល លោក ឈឹម សំបឿនប្រធានការិយាល័យកិច្ចការទូទៅ នា.អកសន ទទួលបន្ទុកហិរញ្ញវត្ថុ និងលោក ជឹម ផល្ល មន្ត្រីពេទ្យ៕




