កីឡា

ក្រុមកីឡាករ-កីឡាការិនី ចំបាប់កម្ពុជា ដណ្តើមបានមេដាយ ៨ គ្រឿង នៃការបកួត “The 2025 Southeast Asian Wrestling Championship” នៅសិង្ហបុរី

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីចំបាប់កម្ពុជាដណ្តើម បានមេដាយមាស ប្រាក់ និងសំរិទ្ធចំនួន ៨ គ្រឿងនៃព្រឹត្តិការណ៍ ការបកួតកកីឡាចំបាប់ជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ខែឧសភា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិបានប្រាប់តាមអនឡាញឲ្យដឹងថា កីឡាករ សឿន សុភាស់ ដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសា Freestyle ប្រភេទទម្ងន់ ៦១ គីឡូក្រាម មេដាយមាសបានទៅកីឡាករចំបាប់ញ៉ូសាឡែន Suraj Shahil Singh និងមេដាយសំរិទ្ធបានទៅលើកីឡាករសិង្ហបុរី Javier Ze Xin Yong ។ កីឡាករចំបាប់កម្ពុជា ឈឿន ឈាង មេដាយសំរឹទ្ធ លើវិញ្ញសា Freestyle ប្រភេទទម្ងន់ ៧៤ គីឡូក្រាម មេដាយមាសបាន ទៅកីឡាករចំបាប់វៀតណាម និងមេដាយប្រាក់បានទៅលើកីឡាករសិង្ហបុរី ។

ម្ចាស់មេដាយមាសបានទៅលើកីឡាករចំបាប់តៃវ៉ាន់ Hong Yu Chen ម្ចាស់មេដាយប្រាក់បានទៅលើកីឡាករចំបាប់អូស្រ្តាលី David Wang និងម្ចាស់មេដាយសំរីទ្ធ បានទៅលើកីឡាករចំបាប់កម្ពុជា កីឡាករ យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសាប្រភេទទម្ងន់ ៧០ គីឡូក្រាម freestyle ។ កីឡាករកម្ពុជា ហេង វុទ្ធី វិញ្ញាសា Freestyle ប្រភេទទម្ងន់ក្រោម ៩២ គីឡូក្រាមដណ្តើមបានមេដាយមាស កីឡាករកម្ពុជា ហេង រត្តថា វិញ្ញាសា ដណ្តើមមេដាយប្រាក់ និងកីឡាករម៉ាឡេស៊ី Garald Fujie Boon ទទួលបានមេដាយសំរិទ្ធ។

លោកគ្រូបង្វឹកជម្រើសជាតិបានបន្តថា កីឡាករអូស្រ្តាលី Baahes Didar ដណ្តើមបានមេដាយមាស កីឡាករកម្ពុជា កែវ សុភ័ក្ត ទទួលបានមេដាយប្រាក់ និងកីឡាករអូស្រ្តាលី Sheng Zhang លើវិញ្ញសា Freestyle ប្រភេទទម្ងន់ក្រោម ៧៩ គីឡូក្រាម។ កីឡាករវៀតណាម The Hoang Anh Nguyen ដណ្តើមបានមេដាយមាស កីឡាករកីឡាករអូស្រ្តាលី Baahes Didar ដណ្តើមបានមេដាយប្រាក់ និងកីឡាករកម្ពុជា កែវ សុភ័ក្ត ទទួលបានមេដាយសំរិទ្ធ លើវិញ្ញសា Greco Romance ប្រភេទទម្ងន់ក្រោម ៨២ គីឡូក្រាម ។

ចំណែកកីឡាការិនីវៀតណាម Thi Ninh to ដណ្តើមបានមេដាយមាស កីឡាការិនីតៃវ៉ាន់ Yan Ju Jiang ដណ្តើមបានមេដាយប្រាក់ និងកីឡាការិនី ជា កញ្ញា ទទួលបានមេដាយសំរិទ្ធ វិញ្ញាសា Freestyle ប្រភេទទម្ងន់ក្រោម ៧២ គីឡូក្រាម។

សហព័ន្ធត្រៀមបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំបាប់ចំនួន ១៧ នាក់ខាងលើនេះរួមមានកញ្ញា កាង ណុចបវរ ប្រធានប្រតិភូ លោក នុត សេរីរដ្ឋ អាជ្ញាកណ្តាលអន្តរជាតិ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិ លោក នុត សុផាលគ្រូជំនួយជម្រើសជាតិ និងលោកស្រី ចូវ សុធារ៉ គ្រូជំនួយជម្រើសជាតិ។

កីឡាករមាន ៩ នាក់ដូចជាកីឡាករ ហេង វុទ្ធី កីឡាករ ហេង រត័្នថា កីឡាករ កែវ សុភ័ក្ត កីឡាករ យុន ប៊ុនណា កីឡាករ ឈឿង ឈាង កីឡាករ លឹម សុខលាង កីឡាករ សឿន សុភាស់ កីឡាករ ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន ។ កីឡាការិនីមានចំនួន ៣ នាក់រួមមាន កីឡាករ ជា កញ្ញា កីឡាការិនី ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ។

លោក កាង ដែនពិសិដ្ឋ បានបញ្ជាក់ថា អាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំបាប់ចំនួន ១៧ នាក់សូមថ្លែងអំណរគុណដល់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងនិងជានាយកវិទ្យាស្ថានខេមអេដ ដែលបានជួយឧបត្ថម្ភដល់អាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីទំាងការហូបចុក ស្នាក់នៅ និងការធ្វើដំណើរចំនួន ១៧ នាក់ក្នុងព្រឹត្តិការណ៍ការបកួតកកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship”នេះ៕

Most Popular

To Top