កីឡា

Real Madrid រៀបចំការងារចរចា Dean Huijsen ខណៈក្លឹបធំៗរបស់អង់គ្លេស ក៏កំពុងរងចាំមើលលទ្ធផល

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានចាប់ផ្តើមធ្វើការ ហើយក្នុងការ សុំចរចា ជាមួយនឹងកីឡាករ Dean Huijsen ដែលបច្ចុប្បន្នក៏កំពុងទាក់ទាញ ចំណាប់អារម្មណ៍ក្លឹបធំ របស់អង់គ្លេសដូចជា Arsenal, Chelsea និង Liverpoolផងដែរ។

វត្តមានរបស់ Real Madrid ក្នុងការប្រជែង យកកុងត្រារបស់ Huijsen មានន័យថាវាបានធ្វើឲ្យឳកាស របស់ក្លឹបអង់គ្លេសកាន់តែនៅឆ្ងាយខណៈ ដែលកីឡាកររូបនេះបច្ចុប្បន្ន អាចមានតម្លៃខ្លួនរហូតទៅ ដល់៥០លានផោនក្នុងវ័យទើបតែ២០ឆ្នាំ។

Huijsen ជាកីឡាករសក្តានុពលបំផុត សម្រាប់ក្លឹប Real Madrid នៅក្នុងពេលនេះ ចំពេលដែលបញ្ហា តំបន់ការពារកំពុងកើតឡើង ដែលក្នុងនោះកីឡាករ របួសមានច្រើនបូករួមទាំង Rudiger, Alaba និង Militaoផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top