រុស្ស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា វីរបុរសបាល់ទាត់សូវៀត លោក Lev Yashin ត្រូវបានតែងតាំងជាអ្នកចាំទី ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកីឡា ដោយសហព័ន្ធអន្តរជាតិនៃ វត្តិសាស្រ្ត និងស្ថិតិបាល់ទាត់ (IFFHS) ដោយលោក Yashin នាំមុខគេក្នុងចំណាត់ថ្នាក់ចុងក្រោយបំផុត របស់សហព័ន្ធកីឡា នាំមុខ Gianluigi Buffon និង Manuel Neuer។
ចំណាត់ថ្នាក់ដែលបានធ្វើការអាប់ដេតបានប្រកាសកាលពីថ្ងៃសុក្រ ក៏រួមបញ្ចូលលោក Iker Casillas លោក Gordon Banks លោក Petr Cech លោក Dino Zoff លោក Sepp Maier លោក Ricardo Zamora និង លោក Oliver Kahn ។
លោក Yashin បានលេងក្លឹបអាជីព របស់លោកឲ្យ Dynamo Moscow នៅតែជាអ្នកចាំទីតែមួយគត់ដែលបានឈ្នះ Ballon d’Or ជាពានរង្វាន់ប្រចាំឆ្នាំ ដ៏មានកិត្យានុភាព ដែលបង្ហាញដោយទស្សនាវដ្តី France Football ចាប់តាំងពីឆ្នាំ ១៩៥៦ ដល់កីឡាករបាល់ទាត់ល្អបំផុត នៅលើពិភពលោក ។ លោកបានទទួលកិត្តិយសនៅឆ្នាំ១៩៦៣ ។ លោក Yashin បានស្ថិតនៅក្រុមជម្រើសជាតិ សហភាពសូវៀត ដោយឈ្នះមេដាយមាសអូឡាំពិកឆ្នាំ ១៩៥៦ និងជើងឯកអឺរ៉ុបឆ្នាំ ១៩៦០។
លោក Yashin ពីមុនត្រូវបានគេដាក់ឈ្មោះថា ជាអ្នកចាំទីល្អបំផុតនៃសតវត្សទី ២០ ដោយ IFFHS ហើយត្រូវបានបញ្ចូលក្នុងក្រុម FIFA World Cup All-Time Team ។ រឿងព្រេងនិទានសូវៀតកើតនៅឆ្នាំ ១៩២៩ នៅទីក្រុងមូស្គូក្នុងគ្រួសារវណ្ណៈកម្មករ ឪពុកម្តាយរបស់លោកជាកម្មកររោងចក្រ។ តាំងពីកុមារភាពមក លោក Yashin ត្រូវបានខិតខំឈានជើងចូលវិស័យកីឡាដោយចាក់គ្រឹះសម្រាប់អាជីពមិនធម្មតា។
លោកបានចំណាយពេល២២ រដូវកាលដែលមិនធ្លាប់មានជាមួយ Dynamo Moscow ដោយបានឈ្នះជើងឯក USSR ចំនួន ៥ ដង និងលើកពានសូវៀតចំនួន៣ដង។ ការប្រកួតលាគ្នារបស់លោកបានធ្វើឡើងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ១៩៧១ នៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុងម៉ូស្គូ នៅចំពោះមុខអ្នកគាំទ្រជាង ១០០,000 នាក់៕
