ព័ត៌មានអន្តរជាតិ

កាសែត Bloomberg អះអាងថា ចិនបានផ្តល់ឲ្យប៉ាគីស្ថាន នូវការគាំទ្រផ្នែកអាវុធ ការពារដែនអាកាសមួយចំនួន អំឡុងពេលប៉ះទង្គិចជាមួយនឹងឥណ្ឌា

xinhua

បរទេស៖កាសែត Bloomberg បានរាយការណ៍ កាលពីថ្ងៃចន្ទថា ប្រទេសចិនបានផ្តល់ជំនួយ ដល់ប្រទេសប៉ាគីស្ថាន នូវការការពារដែនអាកាស និង ប្រព័ន្ធផ្កាយរណប ក្នុងអំឡុងពេលការប្រឈមមុខគ្នា ផ្នែកយោធានា ពេលថ្មីៗនេះជាមួយឥណ្ឌា។

លោកAshok Kumar អគ្គនាយកនៃមជ្ឈមណ្ឌល សម្រាប់ការសិក្សាសង្គ្រាមរួម គ្នាក្នុងទីក្រុង New Delhi បាននិយាយថា ប្រទេសចិនបានជួយប្រទេសប៉ាគីស្ថានក្នុងការរៀបចំប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែន អាកាសរបស់ខ្លួនឡើងវិញ ដែលអាចឱ្យពួកគេរកឃើញ នូវការដាក់ពង្រាយទ័ព និងសព្វាវុធរបស់ឥណ្ឌា ប្រកបដោយប្រសិទ្ធភាព។

លោកKumar បានប្រាប់ Bloomberg ទៀតថា ៖ចិនបានជួយពួកគេឱ្យដាក់ពង្រាយ រ៉ាដាការពារដែនអាកាស របស់ពួកគេឡើងវិញ ដូច្នេះរាល់សកម្មភាពដែលយើងធ្វើចេញពីផ្លូវអាកាសត្រូវបានដឹងជាមុនរួចទៅហើយចំពោះពួកគេ។

របាយការណ៍ដដែល​បាន​អះអាង​ថា ជំនួយ​នេះ​បង្ហាញ​ពី​កម្រិត​ផ្ទាល់​ នៃ​ការ​ចូលរួម​ពី​ទីក្រុង​ប៉េកាំង​ ជាង​ការ​អះអាង​ពីលើក​ដំបូង។

ក្រុមអ្នកស្រាវជ្រាវក៏បានបន្ថែមថា ប្រទេសចិនក៏បានផ្តល់ជំនួយ ដល់ប្រទេសប៉ាគីស្ថាន ក្នុងការកែតម្រូវការគ្របដណ្តប់ លើផ្កាយរណប របស់ខ្លួន លើប្រទេសឥណ្ឌា ក្នុងអំឡុងពេល១៥ថ្ងៃ រវាងការវាយប្រហារភេរវកម្ម ថ្ងៃទី២២ខែមេសា នៅក្នុងទឹកដី Jammu និង Kashmir របស់ប្រទេសឥណ្ឌា និងការវាយប្រហារ របស់ប្រទេសឥណ្ឌា លើទីតាំងដែល សង្ស័យថា ជាភេរវកម្មនៅក្នុងទឹកដី ដែលគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីថ្ងៃទី៧ខែឧសភានោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top