ព័ត៌មានអន្តរជាតិ

អ្នករស់នៅក្នុងខុនដូរម្នាក់ ព្រលែងសត្វពស់ធំៗ ២ក្បាល ដោយសារខឹងអ្នកជិតខាងចិញ្ចឹមឆ្កែ ហើយមានសំឡេងរំខាន រយៈពេល២ឆ្នាំ

Bangkok Post

បរទេស៖ អ្នករស់នៅក្នុងអគារខុនដូមួយ នៅទីក្រុងបាងកក ដែលមានគោលការណ៍មិនសត្វចិញ្ចឹម បានព្រលែងសត្វពស់ធំៗពីរក្បាលនៅច្រកផ្លូវដើរ ដើម្បីជាការព្រមានដល់អ្នកបន្ទប់ជិតខាង ដែលចិញ្ចឹមឆ្កែ ដោយមានសំឡេងរំខាន អស់រយៈពេលប្រហែល ២ ឆ្នាំ ខណៈដែលអ្នកគ្រប់គ្រងខុនដូរ គឺមិនអើពើនឹងការត្អូញត្អែរ របស់អ្នកនៅបន្ទប់ផ្សេងទៀត ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅពេលដែលវីដេអូមួយត្រូវ បានគេចែករំលែកនៅលើបណ្ដាញ សង្គម Facebook ដែលបង្ហាញពីសត្វពស់លូននៅខាងក្រៅទ្វាររបស់ខុនដូរ។

ម្ចាស់សត្វពស់បានបង្ហោះ វីដេអូ ដោយគាត់ បាននិយាយថា គាត់ស្រឡាញ់សត្វ ហើយគ្រាន់តែឆ្លើយតបយ៉ាងសាមញ្ញ ទៅនឹងការអះអាងរបស់អ្នក ជិតខាងរបស់គាត់ដែលថា គាត់ជាអ្នកស្រឡាញ់សត្វផងដែរ។ លោកបាននិយាយនៅក្នុងបង្ហោះនោះថា «ថ្ងៃនេះខ្ញុំបានយកពីរ ហើយថ្ងៃស្អែក ខ្ញុំនឹងយកថែមទៀត ។

វីដេអូនេះបានផ្ទុះពេញហ្វេសប៊ុកយ៉ាងឆាប់រហ័ស ដោយបង្កឱ្យមានប្រតិកម្ម តាមអ៊ីនធឺណិត។ អ្នកប្រើប្រាស់មួយចំនួន បានសម្តែងការព្រួយបារម្ភ អំពីបញ្ហាសុវត្ថិភាព ខណៈពេលដែលអ្នកផ្សេងទៀតបានរិះគន់ការគ្រប់គ្រងខុនដូថា មិនបានធ្វើសកម្មភាព។ អ្នក Comment ម្នាក់សរសេរថា “ប្រសិនបើពួកគេផាកពិន័យតែម្ចាស់ពស់ ហើយមិនមែនម្ចាស់ឆ្កែ ពួកគេអាចនឹងរកឃើញពស់នៅក្នុងការិយាល័យ របស់ពួកគេ នៅពេលបន្ទាប់” ។

ខុនដូនេះត្រូវបានគេរាយការណ៍ថា មានគោលការណ៍ហាមប្រាមសត្វចិញ្ចឹម យ៉ាងតឹងរ៉ឹង ប៉ុន្តែអ្នករស់នៅខុនដូរនោះខ្លះ គឺបានចិញ្ចឹមសត្វឆ្កែ និងឆ្មា ដែលធ្វើឱ្យមានសំឡេងរំខាន។ បុរសរូបនេះ បាននិយាយថា គាត់បានដាក់ពាក្យ បណ្តឹងជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនមានលទ្ធផល ហើយបានសុំទោសអ្នកជិតខាងផ្សេងទៀត ដែលមិនពាក់ព័ន្ធនឹងជម្លោះ៕

Most Popular

To Top