កីឡា

Johnson ក្លាយជាវិរៈបុរសរបស់ Spurs ក្រោយស៊ុតបញ្ចូលទីមួយ គ្រាប់លើកពានជា ប្រវតិ្តសាស្ត្រឲ្យក្លឹប

Goal

គ្រាប់បាល់បញ្ចូលទីនៅពាក់កណ្តាលនៃការប្រកួតពានរង្វាន់ Europa League កាលពីយប់មិញកីឡាករ Brennan Johnson បានក្លាយទៅជាវិរៈបុរសរបស់ក្លឹប Spurs ក្នុងការលើកពានរង្វាន់មួយ ជាប្រវត្តិសាស្ត្រសម្រាប់ក្លឹប។

វាគឺជាពានរង្វាន់ដែល Spurs ខកខានអស់រយៈពេលជិត២ទសវត្ស គិតចាប់តាំងតែពីឆ្នាំ២០០៨ ខណៈដែលក្រុមបិសាចក្រហម Man UTD ដែលជាជើងឯករងនោះហាក់ ដូចជាមិនអាចធ្វើអ្វីបានឡើយកាលពីយប់មិញ។

ថ្វីត្បិតតែអាចគ្រប់គ្រងបាល់ បានទៅដល់៧៣ភាគរយ ក៏ពិតមែនយប់មិញ Man UTD គឺមិនមានឳកាសរកគ្រាប់បាល់ បានឡើយខណៈដែល Spurs ប្រឹងត្រឹមបិទបាល់រហូត ដល់នាទីទី៤២ទើបអាចឆក់ឳកាសយកបាន១គ្រាប់។

គួរឲ្យដឹងដែរថា Spurs មិនដែលលើកពានរង្វាន់ ក្នុងស្រុកឬក្រៅស្រុក ណាមួយអស់រយៈពេលជាច្រើន ឆ្នាំមកហើយតាំងតែពីពេលដែលកីឡាករ Harry Kane នៅលេងជាមួយគ្នារហូត ទៅដល់គាត់អាចលើកពាន លើកដំបូងជាមួយនឹង Bayern Munich កាលពីពេលថ្មីនេះដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top