យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងត្រៀមខ្លួនរួចរាល់ ហើយក្នុងការចរចាជាមួយនឹងកីឡាករ ដែលមានតម្លៃខ្លួនដល់ទៅ១០០លានអឺរ៉ូឬប្រមាណជា៨៤ លានផោនពីលីគកំពូលអាល្លឺម៉ង់។
កីឡាករខ្សែប្រយុទ្ធ Hugo Ekitike ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Frankfurt បានក្លាយទៅជាគោលដៅដ៏មានសក្តានុពលសម្រាប់ក្លឹប Chelsea ត្រៀមរដូវកាលក្រោយ។
កីឡាកររូបនេះដំបូងឡើយលេងត្រឹមជាកីឡាករខ្ចីជើងពីក្លឹប PSG ប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ ប៉ុន្តែក្រោយមកក៏ត្រូវបានទិញដាច់ កាលពីរដូវក្តៅមុនក្រោយបានបង្ហាញ ទំរង់លេងដ៏ល្អជាមួយនឹងក្លឹប ។
គួរឲ្យដឹងដែរថា គ្រាប់បាល់បញ្ចូលទីទាំង២២គ្រាប់របស់និង ជួយក្រុមរកបាន១២គ្រាប់កាលពីរដូវកាលមុនបានជួយឲ្យក្លឹប Frankfurt ឡើងទៅដល់លេខរៀងទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនលេង នៅលីគកំពូលរបស់អាល្លឺម៉ង់៕
ប្រែសម្រួល៖ស៊ុនលី
