The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Wolves កំពុងព្យាយាមចរចាកីឡាករ James McAtee ដែលបច្ចុប្បន្នកំពុងលេងរបស់ក្លឹប Man City ។
យ៉ាងណាក្តីកីឡាកររូបនេះក៏កំពុងពិចារណាដោយក្លឹប Bayer Leverkusen និងក្លឹប Borussia Dortmund ប៉ុន្តែក្លឹប Man City នឹងមិនលក់ James ឡើយបើមិនបានលើស២៥លានផោន។
កីឡាករវ័យ ២២ឆ្នាំរូបនេះគឺជាគោលដៅដ៏មានសក្តានុពលបំផុតនៅអឺរ៉ុបបច្ចុប្បន្ន ដោយក្នុងនោះមានទាំងក្លឹបនៅអង់គ្លេសជាច្រើនផងដែរដូចជា Newcastle, West Ham, Nottingham Forest និង Crystal Palace៕
ប្រែសម្រួល៖ ស៊ុនលី
