តាកែវ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លើកទី១ ឆ្នាំ២០២៥ វគ្គផ្ដាច់ព្រ័ត្របានចាប់ផ្ដើម។


ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាព លោក អាំង សិរីពិសិដ្ឋ អនុប្រធាននិងជាអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា និងលោក វុី សំណាង អភិបាលខេត្តតាកែវ។



ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះគឺ ក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ប៉ះជាមួយក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកបាទី៕


