ព័ត៌មានអន្តរជាតិ

អ្នកបើកបររថយន្តដឹកទំនិញ ២នាក់ ត្រូវជាប់ពន្ធនាគារពីបទបង្កគ្រោះថ្នាក់បណ្តាលឲ្យមនុស្ស ៤នាក់បានស្លាប់នៅក្រុងហាណូយ

VN Express

ក្រុងហាណូយ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកបើកបរឡានដឹកទំនិញ ២នាក់ ហើយម្នាក់ក្នុងចំណោមពួកគេបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទបង្កគ្រោះថ្នាក់ ដែលសម្លាប់ស្ត្រីម្នាក់ និងកូន ៣នាក់របស់នាងនៅទីក្រុងហាណូយកាលពីឆ្នាំមុន។

តុលាការប្រជាជនទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសលោក Dam Van Luong អាយុ ៣៩ ឆ្នាំឲ្យជាប់គុក ១២ឆ្នាំ និង Le Van Nga អាយុ ៥៩ ឆ្នាំឲ្យជាប់គុក ៥ ឆ្នាំ។ លោក Le Van Tiep អាយុ ៤៥ ឆ្នាំបានទទួលការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទប្រើប្រាស់យានយន្តតាមផ្លូវដែលមិនគោរពតាមស្តង់ដារសុវត្ថិភាព។

តាមដីកាចោទប្រកាន់ថា លោក Tiep បានបង្កើតក្រុមហ៊ុន Anh Dung Transport Construction and Trading Co., Ltd. ដើម្បីផ្តល់សេវាដឹកជញ្ជូនទំនិញ។ កាលពីខែកក្កដាឆ្នាំមុន លោកបានជួលឡានចាក់សំរាមចំនួន៦ គ្រឿងទៅឲ្យក្រុមហ៊ុនសម្រាប់ដឹកជញ្ជូនសម្ភារសំណង់ រួមទាំងឡានដឹកទំនិញមួយគ្រឿងមានវិញ្ញាបនបត្រត្រួតពិនិត្យផុតកំណត់ និងបានកែប្រែដោយខុសច្បាប់ដើម្បីបង្កើនសមត្ថភាព។

តុលាការបាននិយាយក្នុងសាលក្រមរបស់ខ្លួនថា លោក Tiep បានដឹងយ៉ាងច្បាស់អំពីស្ថានភាពរបស់រថយន្ត ប៉ុន្តែនៅតែអនុញ្ញាតឲ្យរថយន្តនេះប្រើប្រាស់។ លោក Luong ធ្វើការឲ្យក្រុមហ៊ុន Anh Dung ហើយត្រូវបានចាត់តាំងឲ្យបើកបររថយន្តដែលមានលិខិតបញ្ជាក់ផុតកំណត់៕

Most Popular

To Top