កីឡា

ក្លិបកីឡាប៉េតង់សន្តិភាព ដណ្តើមមេដាយមាស និងគ្រង់តំណែងជើងឯក ការប្រកួតកីឡាប៉េតង់ ជើងឯករាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្លិបកីឡាប៉េតង់ សន្តិភាពដណ្តើមមេដាយមាស លើវិញ្ញាសា ៣ ទល់ ៣ នាក់បុរស និងវិញ្ញាសា ២ ទល់ ២នាក់បុរស និងគ្រង់តំណែងជើងឯក ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើង ឯករាជធានីភ្នំពេញ ឆ្នាំ២០២៥ បន្ទាប់ពីក្លិបដណ្តើម បានមេដាយច្រើនជាងគេ សម្រាប់ការ ប្រកួតនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

ក្នុងឱកាសពិធីប្រគល់មេដាយ និងជយលាភីដល់ក្រុមកីឡាករ -កីឡាការិនីប៉េតង់នៅល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងវិទ្យាល័យជាស៊ីម សាមគ្គី ដោយមានការអញ្ជើញ ជាកិត្តិយសពីសំណាក់លោក សោម ចិន ប្រធានក្លិបកីឡាប៉េតង់សន្តិភាព លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងអ្នកតំណាងក្លឹកជាច្រើន ។

ក្លិបកីឡាប៉េតង់សន្តិភាពដណ្តើមមេដាយមាសលើវិញ្ញាសា ៣ ទល់ ៣ នាក់បុរស មេដាយប្រាក់ បានទៅលើក្លឹប អាណាចក្រខ្មែរ និងមេដាយសំរិទ្ធបានទៅលើ ក្លឹប ឌីធីអេ ។

លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃ មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បាននិយាយថា តាងនាមឲ្យគណ:កម្មការ រៀបចំការប្រកួតកីឡា ប៉េតង់ ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៥ ខ្ញុំសូមគោរពជូន របាយការណ៍ ស្តីពីដំណើរការប្រកួត និងលទ្ធផលក្រោយ ពីដំណើរការចាប់តាំងពីថ្ងៃទី២១ ដល់ ២៥ ខែឧសភា ឆ្នាំ២០២៤ ។
សមាសភាពចូលរួមប្រកួតមាន ២៨ ក្លឹប នឹងមានវិញ្ញាសាប្រកួតចំនួន៨ និង ប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក កីឡាករ ការិនីសរុប ចំនួន ២៥២ នាក់ ។
ក្លឹបដែលបានចូលរួមមាន ក្លឹប ឌីធីអេ វិស្នុរាជ កូនខ្មែរ យុវជនសាមគ្គី សាមគ្គីមានជ័យ វិទ្យាល័យជាស៊ីមសាមគ្គី ចតុមុខ សន្តិភាព ហនុមាន វិទ្យាល័យព្រះស៊ីសុវត្ថិ ត្រង់ស្វូរស៊ីសុវត្ថិ ម៉ាស្ទើ គ្រូបប៊ល បូរិទ្ធរាជ ឥន្ទ្រីមាស កោះគរ ដំរីស អាគារធិការដ្ឋាន មានជ័យ សាមគ្គីភាព អ័រគីដេរ ក្លងយ៉ៃ ភ្នំដូន ពេញ សង្កាត់ទួលស្វាយពញព្រៃទី២ បឋមទួលស្វាយព្រៃ សុរិយោដីខណ្ឌទួលគោក អាណាចក្រខ្មែរ និងក្លឹបវិទ្យា ល័យពញាពន់៕

Most Popular

To Top