កីឡា

CR7 បង្ហើបអំពីការចាកចេញពី Al Nassr តែមិនមែនបញ្ចប់អាជីពនៅឡើយទេ

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករវ័យចំណាស់ CR7 បានបង្ហាញអំពីការត្រៀម ខ្លួនចាកចេញពីក្លឹប Al Nassr ប៉ុន្តែច្បាស់ណាស់គឺ លោកមិនទាន់សម្រេចចិត្ត បញ្ចប់អាជីពនៅឡើយទេ។

មិនដល់មួយម៉ោងផង នៃការប្រកួតចុងក្រោយនៅ រដូវកាលនេះរបស់ក្លឹប Al Nassr កីឡាករវ័យ៤០ឆ្នាំរូបនេះ ដែលបានស៊ុតបញ្ចូលទីបាន១គ្រាប់នោះបាននិយាយថា This Chapter is Over នៅឡើយបណ្តាញសង្គម។

ទោះបីជាយ៉ាងណាក្តីលោកមិន បានបញ្ចាក់បន្ថែមថាគោលដៅ បន្ទាប់នឹងគឺជាទីណានោះទេ ប៉ុន្តែកន្លងមកគេលេចឬ នឹងបានដឹងថា CR7 មានព័ត៌មានទាក់ទង ជាមួយនឹងក្លឹបដើម របស់គាត់គឺ Sporting CP និងក្លឹបនៅលីគកំពូលអាមេរិក ជាដើមផងដែរ។

នៅក្នុងបណ្តាញសង្គម គាត់បានសរសេរបែបនេះថា៖ This Chapter is Over. The story? Still being wirtten. Greatefull to all​ដែលមានន័យថា ប្រវត្តិសាស្ត្រនៅមិន ទាន់បញ្ចប់នៅឡើយទេ ពោលគឺនៅតែសរសេរទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top