ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលថៃ ព្យាករណ៍ថា ចំនួនអ្នកទេសចរ ជនជាតិចិន នឹងធ្លាក់ចុះ ២៥ ភាគរយ

Bangkok Post

ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ធនាគារកណ្តាលថៃ រំពឹងថាចំនួនភ្ញៀវ ជនជាតិចិន មកកាន់ប្រទេសនេះនឹងធ្លាក់ចុះដល់ ៥ លាននាក់នៅឆ្នាំនេះ គឺ ២៥ភាគរយ តិចជាងនៅឆ្នាំ ២០២៤ ចំពេលមានការធ្លាក់ចុះនៃវិស័យទេសចរណ៍ របស់ប្រទេសនេះ។

កាសែត Bangkok Post បានរាយការណ៍ថា លោក Pranee Sutthasri នាយកជាន់ខ្ពស់ នៃនាយកដ្ឋានម៉ាក្រូសេដ្ឋកិច្ច របស់ធនាគារកណ្តាលបាននិយាយថា ការព្យាករសម្រាប់ការមកដល់របស់ជនបរទេស សរុបក៏ត្រូវបានកែសម្រួលធ្លាក់ចុះពី ៣៩.៥ លានទៅ ៣៧.៥ លាននាក់ផងដែរ។

កាលពីឆ្នាំមុន ប្រទេសថៃ ទទួលបានភ្ញៀវទេសចរជាង ៣៥ លាននាក់ ក្នុងនោះមានជនជាតិចិន ៦,៧ លាននាក់។ មានតែជនជាតិចិន ១.៨៣ លាននាក់ប៉ុណ្ណោះ ដែលបានមកលេងនៅថ្ងៃទី ១៨ ខែឧសភា។

ក្តីបារម្ភអំពីសុវត្ថិភាព បានថ្លឹងថ្លែងក្នុងចិត្ត របស់ជនជាតិចិន បន្ទាប់ពីមានការចាប់ជំរិតដ៏ល្បីរបស់តារាសម្តែងចិន លោក Xing Xing កាលពីខែមករា ៕

Most Popular

To Top