ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាករតេក្វាន់ដូ ITF ចំនួន ៨ រាជធានីខេត្តចូលរួមក្នុង ព្រឹត្តិការណ៍កីឡាសិស្សមធ្យម សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី”ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥ នៅការប្រកួតនៅអាគារ សហភាពសហព័ន្ធយុនជនកម្ពុជា រាជធានីភ្នំពេញ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការ បច្ចេកទេសជាមួយ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។

គ្រូបង្វឹក និង ក្រុមកីឡាករ-កីឡាករតេក្វាន់ដូ ITF មកពីរាជធានីខេត្តចំនួន ៩ មានចំនួន ១២៤ នាក់ ក្នុងនោះក្រុម កីឡាករ-កីឡាករចំនួន ១០៦នាក់ និងគ្រូបង្វឹក ១៨ នាក់ ដូចជា ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

ការប្រកួតខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងដើម្បីពងឹ្រងសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាករ និងស្វែងរកកីឡាករ-កីឡាករឆ្នើមវ័យក្មេងតទៅក្នុងការត្រៀមខ្លូនចូលរួមព្រឹត្តិការណ៍កម្រិតអន្តរជាតិនានា៕


