ភ្នំពេញ៖ លោក រិទ្ធ ឌីកា ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានប្រាប់ឲ្យដឹងថា ការចូលរួមព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ ២០២៥ ក្រោមមូលបទ “ស្មារតីកីឡា ដើម្បីយុវជនសង្គមយើង” របស់ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAMមិនផ្ដោតតែលើលទ្ធផលខ្លាំងពេក ដោយផ្ដោតទៅលើការចូលរួម សុខភាព និងក្រមសីលធម៌ការប្រកួត នេះទើបជាចំណុចសំខាន់សម្រាប់ក្រុមលោក។

លោក រិទ្ធ ឌីកា បានលើកឡើងក្នុងការប្រកួតវគ្គក្នុងពូល M ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នាទីលាន AUPP នាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM ជាមួយក្រុមបាល់ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង។

លោកប្រធានក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានបន្តថា ចូលរួមក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM ចូលរូមការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំនេះ មិនផ្ដោតតែលើ លទ្ធផលខ្លាំង ពេកឡើយ គឺក្រុមវ័យចាស់មួយនេះ ផ្ដោតទៅលើការចូលរួម និងផ្ដោតទៅលើការលេង ដើម្បីសុខភាព។

លោកពន្យល់ពីមូលហេតុនៃការលេង ដើម្បីការចូលរួម និងលេងដើម្បីសុខភាពថា ក្រុមរបស់លោកកីឡាករភាគច្រើន វ័យរាងជ្រេជាងក្រុមផ្សេង ហើយ បើនិយាយពីកម្លាំង គឺចាញ់ក្រុមផ្សេងក្នុងពាន Soccer League ហើយប៉ុន្តែបើនិយាយ ពីបច្ចេកទេស និង តិកនិកក្នុងការលេងគឺលើសគេ ហើយបើកម្លាំងចាញ់ គេហើយការប្រជែង ពានគឺពិបាកណាស់ ហេតុដូច្នេះ ទើបលោកលេងផ្ដោតតែលើសុខភាព និងលេងដើម្បីបង្ហាញ ពីការចូលរួមលេងកីឡាទាំងអស់គ្នា ស្របតាមអនុសាសន៍របស់ សម្ដេចប្រជាពលរដ្ឋម្នាក់ លេងកីឡាយ៉ាងហោចណាស់ មួយមុខផងដែរ។

ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM សុទ្ធតែជាកីឡាករ វ័យចាស់ទំាងអស់ ហើយក្រុមលោកតែងតែ ចូលរួមគ្រប់សកម្មភាព កីឡាបាល់ ទាត់រួមមានការប្រកួតពានរង្វាន់មនុស្សធម៌ជាច្រើន ការប្រកួតមិត្តភាពជាមួយក្រុម បាល់ទាត់បរទេស និងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer Leagueជាដើម ។

លោក រិទ្ធ ឌីកា បានបន្ថែមទៀតថា ការប្រកួត SOCCER LEAGUE បានចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ក្នុងការបំផុស ស្មារតីសាមគ្គីភាព ជាពិសេសក្នុងការបង្កើតធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងរឹងមាំពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនរើសអើង ពណ៌សម្បុរ សាសនា ឋានៈ បុណ្យស័ក្តិ និង និន្នាការនយោបាយឡើយ ព្រមទាំងជាវេទិកា ផ្តល់ឱកាសដល់យុវជន មកពីគ្រប់ទិស ទីបណ្តារាជធានី-ខេត្ត មានឱកាសក្នុងការបញ្ចេញសមត្ថភាពដោយស្មើភាពគ្នា នៅលើទីលានវាលស្មៅដោយផ្ទាល់ ប្រកបដោយតម្លាភាពផងដែរ ។



ដោយ៖ លី ភីលីព
