កីឡា

ខេត្តកំពង់ស្ពឺ និងខេត្តស្ទឹងត្រែងដណ្តើមបានមេដាយមាស ២ គ្រឿងដូចគ្នាលើប្រភេទកីឡាតេក្វាន់ដូ ITF ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ និងខេត្តស្ទឹងត្រែងដណ្តើមបានមេដាយមាស ២ គ្រឿងដូចគ្នាលើប្រភេទកីឡាតេក្វាន់ដូ ITF ក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅការប្រកួតនៅអាគារសហភាពសហព័ន្ធយុនជនកម្ពុជា រាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។

ខេត្តកំពង់ស្ពឺដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តបន្ទាយមានជ័យ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តរតនគិរីដណ្តមបានមេដាយមាស ១ គ្រឿង និងខេត្តកោះកុងដណ្តើមបានមេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាករតេក្វាន់ដូ ITF មកពីរាជធានីខេត្តចំនួន ៩ មានចំនួន ១២៤ នាក់ ក្នុងនោះក្រុមកីឡាករ-កីឡាករចំនួន ១០៦នាក់ និងគ្រូបង្វឹក ១៨ នាក់ ដូចជា ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង៕

ដោយ៖ លី ភីលីព

Most Popular

To Top