កីឡា

Everton ចូលរួមប្រជែង សាកល្បងចរចា នាំយក Grealish ចេញពី Man City

RT News

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Jack Grealish ទំនងជានឹងមិនអាចបន្ត លេងជាមួយនឹងក្លឹប Man City តទៅទៀតនោះទេ នៅរដូវក្តៅនេះ ។

ក្នុងពេលជាមួយគ្នានេះគេដឹងថា មានក្លឹបធំៗនៅអង់គ្លេសជាច្រើនកំពុងសាកល្បង សុំចរចាកុងត្រារបស់កីឡាករអង់គ្លេសរូបនេះដែលក្នុងនោះមានទាំង Everton ផងចុងក្រោយគេ និងជាពិសេស Newcastle ។

យ៉ាងណាក្តីកុងត្រារបស់ Grealish បច្ចុប្បន្នមានតម្លៃខ្ពស់ខ្លាំង គួរសមឬប្រមាណជា៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍ដែលវានឹងក្លាយ ទៅជាឧបសគ្គសម្រាប់ក្លឹបទាំងពីរ ។

កីឡាករវ័យ២៩ឆ្នាំរូបនេះនឹងមិនស្ថិត នៅក្នុងផែនការរបស់ក្លឹបក្នុងការប្រកួតពានរង្វាន់​​ Club World Cup នោះទេហើយក៏កំពុងមានផលលំបាក ក្នុងបញ្ជីជម្រើសជាតិផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top