កីឡា

ខេត្តកំពត ដណ្តើមមេដាយមាស ៥ គ្រឿង លើប្រភេទកីឡាអត្តពលកម្ម ក្នុងការប្រកួតកីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស ៥ គ្រឿងលើប្រភេទកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍កីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ” កីឡាដើម្បីបង្កើនបញ្ញាស្មារតី” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋាន ជាតិអូឡាំពិក ការប្រកួតរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការ សហការបច្ចេកទេស ជាមួយសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រ ។

ខេត្តកំពត ដណ្តើមបានមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តកំពង់ធំ ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ខេត្តពោធិ៍សាត់ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ។

ខេត្តសៀមរាប ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង រីឯខេត្តបាត់ដំបង ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តស្វាយរៀងដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងរាជធានីភ្នំពេញ ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ៕
ដោយ៖លី ភីលីព

Most Popular

To Top