ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសថៃកាលពីថ្ងៃពុធបានចាប់ខ្លួន ជនជាតិចិនអាយុ ២៥ ឆ្នាំម្នាក់ពីបទធ្វើដំណើរកម្សាន្ត ដោយខុសច្បាប់ជុំវិញទីក្រុងបាងកក ដោយបុរសនេះធ្វើការផ្សព្វផ្សាយសេវាកម្ម របស់លោកតាមប្រព័ន្ធអ៊ីនធើណេត។
យោងតាមកាសែត Khaosod English បាននិយាយថា បុរសនេះបានផ្សព្វផ្សាយ សេវាកម្មរបស់លោក តាមប្រព័ន្ធអ៊ីនធើណេត ដោយផ្តល់ជូនភ្ញៀវទេសចរចិននូវបទពិសោធន៍ទទួលទាន អាហារផ្តាច់មុខ និងការដឹកជញ្ជូនឯកជន ហើយលោកបានដើរតួជាអ្នកបើកបរ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ ។
ការចាប់ខ្លួននេះ គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយលើជនបរទេសដែលធ្វើការក្នុងមុខរបរបម្រុងសម្រាប់ជនជាតិថៃ ជាពិសេសមគ្គុទ្ទេស ក៍ទេសចរណ៍។ មន្ត្រីបានសង្កេតឃើញបុរសដឹកនាំក្បួនរថយន្តទំនើបចំនួន៣គ្រឿងដឹកភ្ញៀវទេសចរចិនទៅកាន់កន្លែងល្បីៗរួមមាន ព្រះបរមរាជវាំង ប្រាសាទព្រះពុទ្ធ Emerald និងផែ Tha Chang Pier។
ប៉ូលីសបានចាប់ខ្លួនលោក នៅជិតកំពង់ផែ Tha Chang នៅលើផ្លូវ Maharaj បន្ទាប់ពីបញ្ជាក់ពីការជាប់ពាក់ព័ន្ធរបស់lok ក្នុងប្រតិបត្តិការទេសចរណ៍ ដែលគ្មានការអនុញ្ញាត ។ ជនសង្ស័យបានចូលប្រទេសថៃតាមរយៈទិដ្ឋាការច្រើនមុខឈ្មោះ Elite Visa ៥ឆ្នាំ។ ឥឡូវនេះគាត់ប្រឈមមុខ នឹងការចោទប្រកាន់ចំនួន ២ គឺ ប្រតិបត្តិការអាជីវកម្មទេសចរណ៍ដោយគ្មានអាជ្ញាប័ណ្ណក្រោមច្បាប់ធុរកិច្ចទេសចរណ៍ និងមគ្គុទ្ទេសក៍ និងធ្វើការដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវក្រោមច្បាប់ការងារជនបរទេស។ អាជ្ញាធរបាននិយាយថា ការស៊ើបអង្កេតកំពុងបន្ត។
Nation Thailand រាយការណ៍ថា ច្បាប់ថៃហាមជនបរទេសធ្វើការជាមគ្គុទ្ទេសក៍ទេសចរណ៍ ឬដោយឯករាជ្យនាំអ្នកទេសចរចូលប្រទេស។ អ្នកបំពានអាចប្រឈមនឹងការផាកពិន័យចាប់ពី ៥,000 ទៅ ៥០,000 បាត (១៤៥ ដុល្លារដល់ ១,៤៥០ដុល្លារ)៕
