Event

ការគាំទ្រផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីប្រទេសជិតខាង គឺបានចូលរួមជួយប្រទេសជាតិដ៏ធំដោយមិនដឹងខ្លួន

ពីមុនបើនិយាយពីភេសជ្ជៈ ឬសូម្បីតែទឹកបរិសុទ្ធក៏យើងនាំចូលពីប្រទេសជិតខាងមកប្រើប្រាស់ដែរ ដោយសារតែការផលិតនៅក្នុងស្រុកមិនទាន់មាន ដែលត្រូវចំណាយប្រាក់រាប់លានដុល្លារនៅក្នុង១ឆ្នាំៗទៅប្រទេសដទៃ។ ប៉ុន្ដែឥឡូវនេះកម្ពុជាយើងគឺមានសមត្ថភាពក្នុងការផលិត ផលិតផលទាំងនេះដោយខ្លួនឯងហើយ ហើយមានគុណភាពខ្ពស់ថែមទៀតផងដែរ។

ជាក់ស្ដែងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ បច្ចុប្បន្នបាននឹងកំពុងផលិតភេសជ្ជៈជាច្រើនប្រភេទដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ទឹកក្រូចអាយស៍, ភេសជ្ជៈប៉ូវកម្លាំងដាហ្ស, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង VIKINGZ និង ទឹកពិសាកម្ពុជា ជាដើម។

អ្វីដែលពិសេសគ្រប់ផលិតផលទាំងនេះ គឺរោងចក្របានប្រើប្រាស់សុទ្ធតែគ្រឿងផ្សំល្អផ្តាច់គេពីអឺរ៉ុប និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបបំផុតមកពីប្រទេសអាល្លឺម៉ង់។ បច្ចេកវិទ្យាឈានមុខគេដ៏ទំនើប ធ្វើឲ្យក្រុមហ៊ុនផលិតបាននូវស្រាបៀរ និងភេសជ្ជៈ ដែលមានកម្រិតស្ដង់ដារអន្ដរជាតិ រហូតទទួលបានមេដាយមាសសរុប ៤៥ គ្រឿងពីស្ថាប័ន Monde Selection និងជាក្រុមហ៊ុនខ្មែរទី១ ដែលទទួលបានពានរង្វាន់បញ្ជាក់ពីកម្រិតគុណភាពពិភពលោកនេះ ១០ ឆ្នាំជាប់ៗគ្នាផងដែរ។ ជាពិសេសនៅឆ្នាំ២០២៥នេះ ទឹកពិសាកម្ពុជាគឺបានទទួលពានរង្វាន់ Grand Gold ដែលបញ្ជាក់ពីគុណភាពខ្ពស់បំផុត។

គុណភាពផលិតផលមានហើយ ហេតុអ្វីមិនប្រើប្រាស់ផលិតផលខ្មែរ ជំនួសផលិតផលនាំចូល?

ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសឲ្យផលិតផលនាំចូលពីប្រទេសជិតខាង គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។ សូម្បីតែពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។

អ្វីដែលមិនអាចមើលរំលង ការជ្រើសរើសប្រើប្រាស់ផលិតក្នុងស្រុក គឺបានចូលរួមជួយដល់សង្គមជាតិយ៉ាងធំ  តាមរយៈការបង្កើតឱកាសវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាក់ស្ដែងដូចជាក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស គឺបានធ្វើការវិនិយោគរាប់រយលានដុល្លារសាងសង់រោងចក្រនៅក្នុងស្រុក និងបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋដើម្បីទទួលបានចំណូលជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងថែមលើកមុខមាត់ផលិតផលខ្មែរនៅលើឆាកអន្ដរជាតិថែមទៀត។

កាន់តែគួរឲ្យកោតសរសើរទៀតនោះ គឺក្រុមហ៊ុនខ្មែរមួយនេះ ក៏តែងតែចូលរួមជួយបរិច្ចាគថវិកា និងរបស់ប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ទាប់ ជូនដល់រាជរដ្ឋាភិបាលក្នុងកិច្ចការងារសង្គម និងការងារមនុស្សធម៌ផ្សេងៗ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានធ្វើការបរិច្ចាគថវិកា ៤០ ម៉ឹនដុល្លារ និងភេសជ្ជៈចំនួន ៥ ពាន់កេស ជូនដល់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅខេត្ដព្រះវិហារផងដែរ។

ចូលរួម​ជួយសេដ្ឋកិច្ច​ជាតិ ប្រើប្រាស់​ផលិតផល​ផលិតក្នុងស្រុក ចង់ប្រើប្រាស់ផលិតក្នុងស្រុកមានគុណភាពខ្ពស់ ប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ក្នុងនោះលោកអ្នកអាចរកទិញបានគ្រប់ផ្សារ ផ្សារទំនើប និងកន្លែងលក់ដូរនៅទូទាំងប្រទេសកម្ពុជាបាន។

«ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ»

Screenshot

Most Popular

To Top