កីឡា

Lampard កំពុងប្រឈមមុខនឹង គណកម្មការគ្រប់គ្រងក្លឹបពាក់ព័ន្ធនឹងការ ព្យាយាមមិនឲ្យ Kepa មានវត្តមានក្នុងការប្រកួត

កន្លងមក Kepa Arrizabalagaបាន ក្លាយទៅជាគោលដៅរបស់គ្រូបង្វឹកក្លឹប លោកFrank Lampardជាកីឡាករបម្រុងប៉ុណ្ណោះ ដោយសារមិនពេញចិត្តនឹងទំរង់លេងរបស់កីឡាករអ្នកចាំទី អេស្បាញរូបនេះ។ ជាក់ស្តែងក្នុងការប្រកួតក្នុងលីកចុងក្រោយនេះ Kepaគឺមិនបានដាក់ឲ្យលេងឡើយពេលប៉ះ នឹងLeicester Cityក្នុង លទ្ធផល២ស្មើនោះ។

លើសពីនេះកាសែតអង់គ្លេសThe Mirrorបានចេញផ្សាយថាគ្រូបង្វឹករូបនេះបានថែមទាំង បង្ហាញពីបំណងក្នុងការលក់កីឡាកររូបនេះចេញពីក្លឹបទៀតផង ប៉ុន្តែជឿជាកថាកំពុងមានជម្លោះគ្នាជាមួយនឹងគណកម្មការ គ្រប់គ្រងក្លឹបក្នុងការដោះស្រាយបញ្ហានៃអ្នក ចាំទីរូបនេះ។

គួរឲ្យដឹងដែរថាអ្នកចាំទីវ័យ២៥ឆ្នាំរូបនេះ ត្រូវបានស្គាល់ថាជាអ្នកចាំទីដែលមានតម្លៃខ្ពស់ បំផុតក្នុងលោកក្រោយពេលដែលបានផ្ទេរមករួមក្លឹបកាលពីឆ្នាំ២០១៨ ពីក្លឹបAthleitico Bilbaoក្នុងពេលស្ថិតនៅក្រោម ការដឹកនាំរបស់លោកMaurizio Sarri ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top